បណ្តាញសង្គម

រថយន្តវេអងអូសរម៉កបុកជាមួយម៉ូតូ ស្លាប់មនុស្សម្នាក់ ស្រុកមេមត់

 ត្បូងឃ្មុំ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២០ និង ០០ នាទី យប់ថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅលើកំណាត់ផ្លរូវជាតិលេខ ៧ ក្នុងភូមិដូងទី ២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពី នគរបាលចរាចរណ៍ផ្លូវគោកស្រុកមេមត់ បានអោយដឹងថា រថយន្តបង្ករម៉ាកហីណូ(HiNo) ពណ៍ខៀវ ពាក់ផ្លាកលេខ ស្វាយរៀង 3A . 0380 ដឹកគ្រឿងអេឡិចត្រូនិចពេញក្រឡាប់ផ្ងាជើងឡើងលើ មិនស្គាល់អត្តដញ្ញាណអ្នកបើកបរ ដោយសារក្រោយកើតហេតុ បានរត់គេចខ្លនបាត់ស្រម៉ោល ទៅបុកជាមួយម៉ូតូម៉ាក សុីរូស ពណ៌ខ្មៅ គ្មានស្លាកលេខរមូចូលគ្នាដូចគេពូត បណ្ដាលអោយអ្នកបើកបរម៉ូតូឈ្មោះ ធឿន សុីថា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិដូងទី ២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នសាកសពជនរងគ្រោះប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ករ និង ម៉ូតូត្រូវបាន សមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីដោះស្រាយទៅតាមនីតិវិធី ៕

សាន វិឡែម 17.6.2017