ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៣:៤៧ (31-10-2016 13:47)
ខេត្តកំពត ៖ យុវជន៣នាក់ត្រូវបាននគរបាលស្រុកអង្គរជ័យចុះបង្ក្រាប និងឃាត់ខ្លួនបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។
លោកវរសេនីយ សេនីយឯក ទូច ឌន នាយការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀនបាន ឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ដែល សមត្ថកិច្ចបង្ក្រាប បានរួមនិង វត្ថុតាងថ្នាំញៀន មួយចំនួនកាល ពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ហើយត្រូវកសាង សំណុំរឿងបញ្ជូនទៅតុលា ការនាល្ងាចថ្ងៃទី ៣០តុលានេះ មាន ១-ឈ្មោះ ចំរើន រិទ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ, ២-ឈ្មោះ រិន រាជ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ, ៣-ឈ្មោះ កែវ គឹមហុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ។
ចំណែកវត្ថុតាង មានថ្នាំញៀនប្រភេទម៉ាទឹកកក ១កញ្ចប់តូច ដែលសល់ពី ប្រើប្រាស់ជាក់ស្តែង ។
ជនសង្ស័យទាំង ៣នាក់បានសារ ភាពប្រាប់សមត្ថកិច្ចថា ថ្នាំដែលសល់១កញ្ចប់ នេះពួកគេសម្រាប់ យកទៅលក់បន្តឲ្យ មនុស្សម្នាក់ទៀត ដែលសមត្ថកិច្ចមិនអាច បញ្ចេញឈ្មោះបាន នៅឡើយទេ គឺលាក់សិនដើម្បី ស្រាវជ្រាវចាប់ខ្លួនយក មកផ្តន្ទាទោសតាមច្បាប់ ៕
ដកស្រង់ពី៖កោះសន្តិភាព