បណ្តាញសង្គម

នគរបាលខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ៧នាក់ ក្នុងនោះមេក្លោងម្នាក់ ដកហូតបានថ្នាំ៥កញ្ចប់

(កំពត)៖ លោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានបញ្ជាកម្លាំង នគរបាលក្រោម ឱវាទរួមមានកម្លាំង នគរបាលខេត្ត កម្លាំងនគរបាលក្រុងកំពត ក្រោមការ សម្របសម្រួល ពីលោកព្រះរាជអាជ្ញារង មុត ដារ៉ា ចេញប្រតិបត្តិ ការបង្ក្រាបបាន ក្រុមជួញដូរ និងប្រើប្រាស់ គ្រឿងញៀន៧នាក់ ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងភូមិទ្វី ខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

 មន្ដ្រីនគរបាលកំពត បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន ទាំង៤នាក់នេះ ទី១-ឈ្មោះ អ៊ួន ប្រុសមឿន អាយុ៣៤ឆ្នាំ មេខ្លោង ទី២-ឈ្មោះ ស លីហ្វើន អាយុ១៧ឆ្នាំ ទី៣-ឈ្មោះ លឹម សំណាង ហៅស្វិត អាយុ២២ឆ្នាំ ទី៤-ឈ្មោះ ជា វ៉ាន់នេត ភេទស្រី អាយុ២៨ឆ្នាំ ទី៥-ឈ្មោះ លី ស៊ីវម៉ី ភេទស្រី អាយុ១៦ឆ្នាំ ទី៦-ឈ្មោះ ឈុន ដានីន ភេទស្រី អាយុ២០ឆ្នាំ និងទី៧-ឈ្មោះ ភូ ស្រីម៉ាន់ ភេទស្រី អាយុ២១ឆ្នាំ។ មន្ដ្រីដដែល បញ្ជាក់ថា ក្នុងក្រោយ ប្រតិបត្តិការ កម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទ ម៉ាទឹកកក៥កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធ មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំង នគរបាលជំនាញ កំពុងសាកសួរ នៅស្នងការដ្ឋាន នគរបាលខេត្តកំពត ដើម្បីកសាង សំណុំរឿង ចាត់ការតាមនីតិវិធី៕

 

 

ដកស្រង់ពី៖khmerload