បណ្តាញសង្គម

នគរបាលខណ្ឌ៧មករា ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានម៉ូតូ១គ្រឿង បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបបានបន្ដិច

(ភ្នំពេញ)៖ កម្លាំងនគរបាល ខណ្ឌ៧មករា ចាប់ខ្លួនបានជនសង្ស័យ ២នាក់ភ្លាមៗ បន្ទាប់ពីការធ្វើ សកម្មភាពឆក់ កាបូប ពីជនរងគ្រោះម្នាក់។

 មន្ដ្រីនគរបាល បានឲ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យទាំង២នាក់នេះ ត្រូវបានធ្វើឡើង នៅម៉ោង៣៖០៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចមុខក្រសួងទេសចរណ៍ តាមបណ្ដាយផ្លូវ លេខ១៩៦ សង្កាត់វាលវង់ ខណ្ឌ៧មករា បន្ទាប់ពីជន សង្ស័យនេះ បានឆក់កាបូប ពីជនរងគ្រោះម្នាក់ និងដកហូតបានម៉ូតូ១គ្រឿង។សមត្ថកិច្ចបន្ដថា ជនសង្ស័យទី១-ឈ្មោះ ម៉ៅ សុថា អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ សាក់ មុន្នី អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវ បានបញ្ជូនខ្លួនទៅសាកសួរ និងកសាងសំណុំ រឿងចាត់ការបន្ដ រីឯកាបូបត្រូវបាន ប្រគល់ឲ្យ ជនរងគ្រោះវិញ៕