បណ្តាញសង្គម

បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន ២០០គ្រាប់ ទៅតុលាការ

កោះកុង៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ច ការិយាល័យកណ្តាល ប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្ត បញ្ជូនខ្លួនទៅ តុលាការខេត្ត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់ ។

ការឃាត់ខ្លួនជន សង្ស័យនេះ ត្រូវសមត្ថកិច្ច ធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ហើយធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាង ថ្នាំយ៉ាម៉ាចំនួន ២០០ គ្រាប់កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

លោកវរសេនីយ៍ត្រី ណាក់ នី អធិការង ស្រុកមណ្ឌលសីមា បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ផាវ ភឿក ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបរកម្មករ សំណង់ ។ លោកបានបន្តថា ចំពោះជនសង្ស័យ ខាងលើ សមត្ថកិច្ចបានបញ្ជូនខ្លួន រួមនិងវត្ថុតាង ទៅស្នងការ នគរបានខេត្ត ចាត់ការបន្ត ទៅតាមនិតិវិធី ៕

ដកស្រង់ពី៖ដើមអម្ពិល