បណ្តាញសង្គម

មនុស្សពីរនាក់​ ត្រូវរថយន្ត បុកស្លាប់ខណៈកំពុងជិះម៉ូតូ

សៀមរាប ៖ បុរស២នាក់ ត្រូវបានរថយន្ត មិនស្គាល់ម៉ាកបុកស្លាប់ យ៉ាងអណោចអធម ខណៈពួកគេកំពុង ជិះម៉ូតូឆ្លងកាត់ ផ្លូវជាតិលេខ៦ ពីជើងទៅត្បូង ដោយមិនបាន មើលឆ្វេងស្ដាំ មុននិងឆ្លងកាត់ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុង ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាពីវេលាម៉ោង២១ និង០០នាទី យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាល ស្រុកបា្រសាទបាគង បានប្រាប់ឲ្យដឹងថា រថយន្តបានគេច ខ្លួនបាត់ដោយពុំមាន អ្នកស្គាល់អត្ត សញ្ញាណនោះទេ ឯម៉ូតូ ដែលត្រូវរថយន្ត បុកនោះម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០១០ ពាក់ស្លាកលេខ សៀមរាប 1J:6143 ជនរងគ្រោះ មានឈ្មោះ វ៉ង ព្រឹក អាយុ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរ ម្នាក់ទៀត ឈ្មោះ អាត់ អួង អាយុ ២៤ឆ្នាំ អ្នកទាំង០២ រស់នៅក្នុងភូមិ កើតហេតុខាងលើ ។

បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យ រីឯម៉ូតូត្រូវ បានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរៀបចំសំណុំរឿង ទៅតាមនីតិវិធីច្បាប់ ចំពោះរថយន្ត បង្កសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ៕

ដកស្រង់ពី៖ដើមអម្ពិល