បណ្តាញសង្គម

ក្មេងស្រីចំនួន៨នាក់ ត្រូវបានគ្រូគង្វាល យេស៊ូគ្រិស្ត ល្បួងរួមភេទ នៅក្នុងព្រះវិហារ

សៀមរាប៖ កម្លាំងការិយាល័យ នគរបាល ប្រឆាំងការ ជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានប្រើប្រាស់ វិធានការ ជំនាញរបស់ខ្លួន ដោយបានធ្វើការស្រាវជ្រាវ យ៉ាងល្អិតល្អន់ ទៅលើករណី គ្រូគង្វាល សាសនា យេស៊ូគ្រិស្ត ជនជាតិ កូរ៉េម្នាក់ថា

បានប្រព្រឹត្តបទល្មើស ទិញពេស្សាចារកុមារ ទៅតាមពាក្យបណ្ដឹង ឪពុកម្តាយ ជនរងគ្រោះ បន្ទាប់ពីបានធ្វើ ការស្រាវជ្រាវ សមត្ថកិច្ចនគរបាល បានរកឃើញថា គ្រូគង្វាល សាសនាយេស៊ូគ្រិស្តនេះ ពិតជាបាន ប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់ របស់ ឪពុកម្តាយជនរងគ្រោះមែន។

កាលពី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ លោកស្រី វរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យ នគរបាល ប្រឆាំងការជួញ ដូរមនុស្ស និងការពារ អនីតិជន បានដឹកនាំកម្លាំង ចុះធ្វើការ ឃាត់ខ្លួន គ្រូគង្វាល សាសនា យេស៊ូគ្រិស្ត ជនជាតិ កូរ៉េម្នាក់ យោងទៅតាម ពាក្យបណ្ដឹង របស់ ឪពុកម្តាយ ជនរងគ្រោះ ថាជនសង្ស័យ ខាងលើនេះ បានល្បួងកូនគាត់ និងក្មេងស្រី ផ្សេងទៀត រួមភេទ ម្តងម្នាក់ៗ រហូតដល់ទៅ ៨នាក់ឯណោះ នៅក្នុងព្រះ វិហារយេស៊ូគ្រិស្ត ដែលជាថ្នូរទៅ និងទឹកប្រាក់ បន្តិចបន្តូច។

ហេតុការនេះ កើតឡើង នៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ស្ថិតក្នុង  ព្រះវិហារ យេស៊ូគ្រិស្ត។ លោកវរសេនីយ៍ត្រី ជា ហេង នាយរង ការិយាល័យនគរបាល ប្រឆាំងការ ជួញដូរមនុស្ស និងការពារ អនីតិជន ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ PARK YOUL អាយុ៦២ឆ្នាំ គិតដល់ ថ្ងៃចាប់ខ្លួន ស្នាក់នៅ ក្នុងព្រះវិហារ យេស៊ូគ្រិស្តខាងលើ។

ករណីចាប់ខ្លួន ជនសង្ស័យនេះ ធ្វើឡើងទៅតាម ពាក្យបណ្ដឹង របស់លោក មាស សារិន ដែលត្រូវជា ឪពុកជនរងគ្រោះ ជនសង្ស័យត្រូវ  បានសមត្ថកិច្ច នាំមកធ្វើ ការសាកសួរ នៅស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប ទើបដឹងថា គ្រូ គង្វាលរូបនេះ ធ្លាប់បានទិញ ពេស្យាចារកុមារ រហូតទៅ ដល់៨នាក់ ចាប់តាំង ពីឆ្នាំ២០១១មកម្ល៉េះ ជនរងគ្រោះជាកុមារ មានអាយុចាប់ ពី១៣ឆ្នាំ រហូតដល់២១ឆ្នាំ ។

លោកនាយរង ការិយាល័យ បានបន្តថា នៅពេលរួម ភេទម្តងៗ ជនសង្ស័យបាន ចំណាយប្រាក់ ឲ្យជនរងគ្រោះ បន្តិចបន្តួច កន្លែងដែលរួមភេទ មានតែនៅក្នុង ព្រះវិហារយេស៊ូគ្រិស្គ តែមួយគត់ នេះបើតាមការឆ្លើយ សារភាព របស់ជនសង្ស័យ នៅចំពោះមុខ សមត្ថកិច្ច នគរបាល។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច នគរបាល ធ្វើការសាកសួររួច បានកសាង សំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តសៀមរាប កាលពីរសៀល ថ្ងៃដ៏ដែល ដើម្បីចាត់ការ តាមផ្លូវច្បាប៕

 

 

ដកស្រង់ពី៖ដើមអម្ពិល