បណ្តាញសង្គម

ឃាត់ខ្លួនអ្នកកត់កន្ទុយលេខ ២នាក់​ នៅសង្កាត់បឹងទំពុន រឹបអូសវត្ថុតាងលុយជិត ៧ម៉ឺនដុល្លារ

ភ្នំពេញ ៖ អ្នករកស៊ីអាជីព កត់កន្ទុយលេខ ២នាក់ ប្តីប្រពន្ធ ត្រូវបានអាជ្ញា ធរខណ្ឌមានជ័យ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះលេខ៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ប្រតិបត្តិការ ចុះបង្ក្រាបទីតាំងឆ្នោតនេះ ដឹកនាំដោយលោក ចែ សុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជ ធានីភ្នំពេញ និងលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយ កម្លាំងន គរបាលខណ្ឌ ប៉ុស្តិ៍បឹងទំពុន ។

លោក ឌី រ័ត្នខេមរុណ បានឱ្យដឹងថា អ្នករកស៊ី កត់កន្ទុយ ដែលត្រូវបាន ឃាត់ខ្លួនមាន ឈ្មោះ ញឹម កុសល ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ធ ស្នាក់នៅផ្ទះកើតហេតុ ។ ក្នុងការ ឃាត់ខ្លួននេះ សមត្ថកិច្ច រឹ បអូសវត្ថុតាង រួមមានប្រាក់ជិត ៧ម៉ឺនដុល្លារ និងសម្ភារពាក់ព័ន្ធ កត់ឆ្នោត មួយចំនួនធំទៀត ។

លោកបានបន្ដ ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច បុរសឈ្មោះ ញឹម កុសល បានឆ្លើយ សារភាពថា ខ្លួនបានកត់ កន្ទុយលេខនេះ យកទៅឱ្យ មេឆ្នោតធំបន្ដទៀត ។ប្រជាពលរដ្ឋ បានស្វាគមន៍ ចំពោះចំណាត់ ការនៃការបង្ក្រាប អ្នកកត់ កន្ទុយលេខ ប៉ុន្ដែមិនសូវ សប្បាយចិត្ដ និងសូមឲ្យបង្ក្រាប ដូចភ្លៀងរលឹម។ ពលរដ្ឋដែល បានបន្ដថា បច្ចុប្បន្ននេះល្បែងកន្ទុយលេខ នៅក្នុងសង្កាត់បឹង ទំពុនទាំងមូល កំពុងកក្រើកខ្លាំង តែអាជ្ញាធរពាក់ព័ន្ធ មួយចំនួន មិនបានមាន វិធានការនោះទេ ហើយថែមទាំងមន្ដ្រី ខ្លះទៀត កំពុងងុបងុល នឹងល្បែងកន្ទុយលេខ នេះដែរ ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ សំណូមពរ ដល់អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ គួរតែ កម្ចាត់ និងបង្ក្រាប ល្បែងស៊ីសង កន្ទុយលេខមិន ថាតូចធំ ដើម្បីធានា គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ៕

 

ដកស្រង់ពី៖ដើមអម្ពិល