បណ្តាញសង្គម

អភិបាល​ខណ្ឌ​ឫស្សីកែវ​ វាយ​កម្ទេច ​ទូរ​ហ្គេម​ ជាង​២៩​ទូក្រោយពី បង្រ្កាបក្នុងភូមិ សាស្ត្រខណ្ឌ

ភ្នំពេញ៖ លោក ជា ពិសី អភិបាល ខណ្ឌឫស្សីកែវ រួមនិង អាជ្ញាធរចម្រះ បានធ្វើពិធីវាយ កម្ទេច ទូរហ្គេម ជាង២៩ទូរ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុង ដីឡូត៍មួយកន្លែង នៅតាមបណ្តោយ ផ្លូវជាតិ លេខ៥ ។

លោក អភិបាលខណ្ឌ បានមាន ប្រសាសន៍ថា ដើម្បីលុប បំបាត់ល្បែង ស៊ីសងក្នុង មូលដ្ឋាន ស្របតាមគោល នយោបាយភូមិ -សង្កាត់ មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌឫស្សីកែវ បានវាយកម្ទេចទូរហ្គេម ប្រភេទល្បែងស៊ីសងចំនួន២៩ទូរ ជាប្រភេទហ្គេមបាញ់ត្រី ចំនួន២៧ទូរ និងទូរសេះ ចំនួន ២ទូរ ដែលគ្មានច្បាប់ អនុញ្ញាត ត្រូវបានវាយ កម្ទេច ។

តែគេមិន បានឃាត់ ខ្លួនម្ចាស់ ទូរហ្គេម ម្នាក់ណាទេ អាជ្ញាធរ បានត្រឹមចាប់ ទូរហ្គេម មកកម្ទេចចោល " ជួបកម្ទេច”  ។ លោក ជា ពិសី អភិបាល ខណ្ឌឫស្សី កែវបានមាន ប្រសាសន៍បន្តថា ទូហេ្គមទាំង ២៩ទូនេះ ត្រូវបានរឹបអូស ពីកន្លែងធើ្វ អាជីវកម្ម ខុសច្បាប់ ជាច្រើនកន្លែង នៅក្នុង ខណ្ឌឫស្សីកែវ ខណៈដែលពួក គេលួចបើកលេង ទាំងយប់ ទាំងថ្ងៃ ដោយពុំមាន សុំការអនុញ្ញាតពី អាជ្ញាធរ ដែនដីនោះឡើយ ។

សូមរំលឹកថា បន្ទាប់ពី មានការរិះគន់ ពីប្រជាពលរដ្ឋ នៅក្នុងសង្កាត់ ទួលសង្កែអំពីទីតាំង ហ្គេមបាញ់ត្រី ដែលបើក លួចលាក់ ឈានដល់ បើកកិច្ច ប្រតិបត្តិការ បង្ក្រាបជាក់ស្តែង ចំនួន៥ ទីតាំង ព្រមគ្នាក្នុង ពេលតែមួយ កាលពីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ឃាត់ ខ្លួនមនុស្ស សរុបចំនួន ២៩នាក់ (ស្រី៨នាក់) ព្រមទាំងដក ហូតទូហ្គេម បាញ់ត្រីចំនួន ៩ទូរ គ្រឿងញៀន ចំនួន១៣ កញ្ចប់ ឧបករណ៍សំរាប់ ប្រើប្រាស់គ្រឿងញៀន នឹងសំភារៈ បំរើស កម្មភាពមួយ ចំនួន ៕

 

 

 ដកស្រង់ពី៖ដើមអម្ពិល