បណ្តាញសង្គម

Update៖ស​ង្ស័យ​​ឆ្លង​ចរ​​ន្តអ​គ្គិ​ស​នី ​ឆេះR​​X​3​0​0​ រ​​ប​ស់ជ​​ន​ជា​តិ​​ចិ​ន​​ ផ្អើ​​ល​ពេ​ញ​ក្រុ​ង​ស្វា​យ​រៀ​ង

ស្វាយរៀង៖ រថយន្តRX300 របស់ជនជាតិចិន បានឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលពេញក្រុងស្វាយរៀង សង្ស័យថាឆ្លង ចរន្តអគ្គិសនី ព្រោះរថយន្តនេះ បានកែច្នៃដាក់ហ្គាស ភ្លាមៗនោះម្ចាស់ បានលោតចេញពី រថយន្តស្រវ៉ាទាញទុយយោទឹក ប្រជាពលរដ្ឋបាញ់ពន្លត់ តែមិនអាចគ្រប់គ្រង អណ្តាតភ្លើងបាន ទើបហៅរថយន្តពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍ នៅម៉ោង៣និង១៣នាទី ថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមប្រភពពីអ្នកឃើញហេតុការណ៍ បានអោយដឹងថា នៅមុនពេលកើតហេតុការណ៍ បុរសម្នាក់ជាជនជាតិចិន បានជិះរថយន្តលុចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ 2I-5683 បើកបរពីជើងមកត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែឆេះហុយទ្រលោម ផ្អើលប្រជាពលរដ្ន ភ្លាមនោះម្ចាស់ភ័យបានចុះពី រថយន្តទាញទុយយោទឹក ពលរដ្ឋមកពន្លត់ តែមិនរលត់ ក៏ហៅរថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង បាញ់ពន្លតទើប រលត់នៅម៉ោង៣៖៣០នាទី ។

ប្រភពខាងលើបានបន្តទៀតថា នៅក្នុងរថយន្តដឹកធុងខ្យល់ អុកស៊ីហ្សែនពេញ ហើយរថយន្តនេះ ដែរក៏ចាក់ហ្គាសទៀតផង ទើបធ្វើអោយលំនៅ ក្បែរនោះងាយ និងឆាបឆេះតែសំណាងហើយ បានសមត្ថកិច្ចជួយអន្តរាគមន៍ ទាន់សភាពការណ៍ រហូតមកដល់ល្ងាច ថ្ងៃទីដដែលនេះ ជនជាតិចិន ដែលបើកបរ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល