បណ្តាញសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២នាក់​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ស្រុក​មេមត់​

ត្បូងឃ្មុំ៖ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ស្រុកមេមត់ បានចុះធ្វើការល្បាតត្រួតពិនិត្យ នៅក្នុងមូលដ្ឋានដែន សមត្ថកិច្ចរបស់ខ្លួន ហើយឈានទៅដល់ឃាត់ខ្លួន មុខសញ្ញាជនសង្ស័យ ចំនួន២នាក់

ដែលជាប់ពាក់ព័ន្ធ ករណីគ្រឿងញៀន ព្រមទាំងធ្វើការ ដកហូតបាននូវវត្ថុ តាងមួយចំនួនផងដែរ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២០ កក្កដា ២០១៦ នៅចំណុចមុខវត្ត ស្ថិតក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនរួមមាន ទី១-ឈ្មោះវ័ន ជិនហ៊ី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិខ្នងក្រពើលិច ឃុំជាំតាមៅ ស្រុកមេមត់ ។

ទី២-ឈ្មោះវិត កាលី ហៅអូន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាមៅកើត ជាំតាមៅ ស្រុកមេមត់ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានរកឃើញ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១កញ្ចប់ធំ និងម៉ូតូចំនួន២គ្រឿងជាមធ្យោបាយ បម្រើឲ្យបទល្មើសផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយនិងវត្ថុតាង ត្រូវបានឃុំខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសួរនាំ ស្រាវជ្រាវរកមេក្លោង ឬបក្ខពួកមួយចំនួនទៀត ៕