បណ្តាញសង្គម

សាលាឧទ្ធរណ៍ បើកសវនាការ សំណុំរឿង ជនប្រកាសធ្វើ បដិវត្តន៍ពណ៌ តាមហ្វេសប៊ុក

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ បានបើកសវនាការ កាត់ទោស និស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រ នយោបាយ នៃសាកលវិទ្យាល័យ ខេមរៈ ពាក់ព័ន្ធ រឿងប្រកាស ធ្វើ បដិវត្តន៍ ពណ៌តាម បណ្ដាញសង្គម ហ្វេសប៊ុក ។

គួររំលឹកថា នៅសាលាដំបូង រាជធានីភ្នំពេញ យុវជន គង់ រ៉ៃយ៉ា អាយុ ២៦ឆ្នាំ ដែលមានឈ្មោះ ក្នុងបណ្តាញ ទំនាក់ទំនង សង្គមហ្វេស ប៊ុកថា Soriya KoKo បានទទួល ស្គាល់កំហុស ដែលបាន អំពាវនាវ ធ្វើបដិវត្តន៍ពណ៌ ប្រឆាំង រាជរដ្ឋាភិបាល នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ។ ជនជាប់ចោទ ត្រូវបានចៅក្រម សាលាដំបូង រាជធានីភ្នំពេញ លោក ហេង សុខណា ប្រកាសសាលក្រម កាលពីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ ផ្តន្ទាទោស ១ឆ្នាំ ៦ខែ ដោយគ្មានពិន័យ ជាប្រាក់ឬព្យួរ ទោសឡើយ ។

គង់ រ៉ៃយ៉ា ត្រូវបានតុលាការ ឃុំខ្លួនដាក់ ពន្ធនាគារ កាលពីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទ ប្រកាន់ពីបទ ញុះញង់ ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ កំណត់ការ ផ្តន្ទាទោស ពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។ យុវជនរូបនេះ បានសរសេរ លើបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុកថា " តើមានអ្នកណាហ៊ាន ធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ ? ថ្ងៃណាមួយនៅ ពេលខាងមុខនេះ ខ្ញុំនឹងធ្វើ បដិវត្តពណ៌ ដើម្បីផ្លាស់ប្តូរ របបមួយនេះ ចេញពីសង្គមខ្មែរ ទោះបីជា ត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ " ៕

ដកស្រងពី៖ដើមអម្ពិល