បណ្តាញសង្គម

កម្លាំងនគរបាល ក្រុងកំពង់ឆ្នាំង​ ឃាត់ខ្លួនជន សង្ស័យ​ ៥នាក់​ កំពុងធ្វើសកម្មភាព ចែកចាយ​ និងប្រើប្រាស់ ថ្នាំញៀន

កំពង់ឆ្នាំង៖ ជនសង្សយ័ ៥នាក់ ត្រូវបានសមត្ថកិច្ច នគបាល ក្រុងកំពង់ឆ្នាំង សហការជាមួយ សមត្ថកិច្ច នគរបាល ការិយាល័យ ប្រឆាំង គ្រឿងញៀន នៃស្នងការនគបាល ខេត្តកំពង់ឆ្នាំង ធ្វើការឡោមពទ្ធ័ និងឃាត់ខ្លួន កាលពីម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលក្រុមនេះ កំពុងធ្វើសកម្មភាព ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន នៅចំណុចផ្ទះ របស់ឈ្មោះ ប៊ុតភក្តី ស្ថិតក្នុង ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលបង្ក្រាប សមត្ថកិច្ច ទទួលបាន ព័ត៌មាន ច្បាស់លាស់ ពីទីតាំង ជនល្មើស ហើយក៏បានសហការគ្នា ធ្វើការឡោមពទ្ធ័ និងបង្ក្រាប ក្រុមជន សង្សយ័ខាងលើ បានភ្លាមៗផងដែរ ។

សមត្ថកិច្ចបានឲ្យ ដឹងទៀតថា ជនសង្ស័យទាំង ៥នាក់នោះ មានឈ្មោះ ទី១ ឈ្មោះ ប៊ុត ភក្តី ភេទ ប្រុសអាយុ៣៤ឆ្នាំ ជាម្ចាស់ផ្ទះរស់នៅ ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទី២-ឈ្មោះ ឌុក វណ្ណះ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ទី៣-ឈ្មោះអ៊ិន ភារុន ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សាររឆ្នាំង ទី៤-ឈ្មោះ ឈឹម រត្ននៈ ហៅសារ៉ាយ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅ ភូមិត្រពាំងបី សង្កាត់ផ្សាឆ្នាំង និងទី៥-ឈ្មោះ ប្រាក់ ធារី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅ ភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

នៅក្នុងការ បង្ក្រាបករណី ខាងលើនេះ សមត្ថកិច្ច ដកហូត បានទូរសព្ទ័ដៃ៣គ្រឿង ជញ្ជីងថ្លឹងថ្នាំ ១គ្រឿង រួមនិង ឧបករណ៍បំរើដល់ ការជក់គ្រឿងមួយ ចំនួនទៀត ។ ដោយឡែក ថ្នាំញៀន ត្រូវបានពួក គេបំផ្លាញ ចោលមុនពេល សមត្ថកិច្ច ទៅដល់ ។ ជនសង្ស័យទាំង ៥នាក់ ត្រូវបាន សមត្ថកិច្ច កសាង សុំណុំរឿង តាមនិតិវិធី និងវត្ថុតាង បញ្ជូនទៅ កាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ចាត់ការ តាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋ សំណូមពរថា សូមតុលាការ ផ្តន្ទាទោស ពួកគេអោយបាន ម៉ឺងម៉ាត់ផង កុំស៊ីលុយគេរួច ដោះលែងហើយ ឆ្លើយដាក់គ្នាថា យកទៅ អប់រំនៅមណ្ឌល បន្សាបគ្រឿងញៀន ដូចអ្នកញៀនថ្នាំ ៣នាក់ ដែលចាប់បានពី ខែមុននៅ ភូមិចុងកោះ សង្កាត់ផ្សារ ឆ្នាំងបន្តទៀត ៕

\

ដកស្រងពី៖ដើមអម្ពិល