បណ្តាញសង្គម

នារី​វ័យក្មេង​ដែល​ត្រូវ​ឃាតករ​សម្លាប់​នៅ​រមណីយដ្ឋាន​ទន្លេបាទី ស្គាល់​អត្តសញ្ញាណ​ហើយ​

តាកែវ: សពនារីរងគ្រោះ ដែលឃាតករ សម្លាប់ នៅរមណីយដ្ឋាន ទន្លេបាទី ត្រូវបាន ស្គាល់អត្តសញ្ញាណហើយ បន្ទាប់ពីក្រុមគ្រួសារ ទៅពិនិត្យ និង ទទួលសាកសពពី មន្ត្រីនគរបាល ស្រុកបាទី ខេត្តតាកែវ នៅវេលាម៉ោង ជាង៥ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

យុវជនម្នាក់ ឈ្មោះ ជា សុធា បានអះអាងថា នារីរងគ្រោះ គឺជាបងស្រីបង្កើត ឈ្មោះ ជា សុជាតិ អាយុ២៣ឆ្នាំ ជានិស្សិត ផ្នែកអក្សរសាស្ត្រ ភាសាអង់គ្លេស សកលវិទ្យាល័យ ភូមិន្ទនិតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និង ជាមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរទេសចរណ៍ ខេត្តកណ្តាល។ ប្អូនប្រុសបានបន្តថា បងស្រី(ជនរងគ្រោះ) បានចេញពីផ្ទះ តាំងពីម៉ោងជាង៧ ទូរស័ព្ទមិនចូល ក្រុមគ្រួសារ និងអង្គភាព ក៍មានការបារម្ភ ព្រោះថា ថ្ងៃនេះជាថ្ងៃខួបកំណើត របស់នាង ដូច្នេះក៍ចាប់ផ្តើម នាំគ្នារក នារីរងគ្រោះ។

លុះដល់ម៉ោង ជិត៩ ក៍មានដំណឹង ឃាតកម្ម លើនារីម្នាក់ នៅរមណីយដ្ឋាន ទន្លេបាទី ពេលឃើញ fackbook តែមិនប្រាកដថា ជារូបបងស្រី ឡើយព្រោះ នៅលើរូបភាព មិនបានបង្ហាញ ច្បាស់លាស់ទេ ព្រោះគេបិទមុខ។ រហូតដល់ម៉ោង ជាង១រសៀល បានផុសបង្ហាញ រូបភាពមុខឃើញច្បាស់ ទើបសន្និដ្ឋានថា ជាបងស្រីរបស់ខ្លួន។ អ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ មានគេឃើញ នារី ពីរនាក់ជិះម៉ូតូ មកលេងនៅ រមណីយដ្ឋាន ទន្លេបាទី ដោយកុម្មង់ម្ហូបពីរមុខ។ មួយសន្ទុះគេឃើញ នារីទាំងពីរ ចុះសំដៅទៅផ្ទះទឹក ដោយនារី ជាជនសង្ស័យបាន ដឹកដៃជនរងគ្រោះ។

អ្នកឃើញហេតុការណ៍ បានបន្តថា ពេលនារីពីរនាក់ ទៅដេកនៅផ្ទះទឹក មួយសន្ទុះក្រោយមក ស្រាប់តែពួកគេ ឃើញនារីសង្ស័យ កំពុងបាចទឹកជះទៅជញ្ជាំង។ឃើញដូច្នោះ ពួកគាត់ក៍ដើរទៅមើល ដើម្បីសួរនាំ ពេលឆ្លងស្ពាន បានបន្តិចស្រាប់តែ នារីសង្ស័យ ក៍បានដើរចេញមក ស្រែកប្រាប់ពួកគាត់ថា "មីងជួយយកABC អោយខ្ញុំមួយកេស ខ្ញុំប្រញាប់ទៅនាំគ្នា ខ្ញុំពីរបីម៉ូតូទៀត"។

មីងដែលជាអ្នកលក់ ក៍បានសួរ ជនសង្ស័យបន្តថា ចុះក្មួយស្រីម្នាក់ទៀត ទៅណា ? ស្ត្រីសង្ស័យក៍បានប្រាប់ថា នាងបានចុះទៅ បេះព្រលិតនៅក្បែរនោះ ។និយាយរួច នារីសង្ស័យក៍បាន ជិះម៉ូតូចេញទៅបាត់។ ប្រភពដដែល បានបន្តទៀតថា ដោយពួកគាត់ បានក្រឡេកមើលទៅ មិនឃើញនារីរងគ្រោះ ក៍បាននាំគ្នាឆ្លងស្ពាន ទៅមើលស្រាប់តែ ឃើញមានឈាម ប្រឡាក់ជាប់នឹងជញ្ជាំង ពួកគាត់ក៍នាំគ្នា ស្រែកឆោឡោ ហៅគ្នា អោយទៅជួយរកមើល ហើយអោយយុវជនពីរនាក់ ចុះក្នុងទឹក រាវរកក៍ ប្រទះឃើញ នារីរងគ្រោះ ហើយនាំគ្នាជួយស្រង់មក លើដើម្បីជួយសង្គ្រោះ។

ប៉ុន្តែហួសពេលទៅហើយ ទៅហើយព្រោះថា នារីរងគ្រោះបាន ស្លាប់បាត់ទៅហើយ។ ក្នុងករណីនេះ ប្អូនប្រុសនារីរងគ្រោះ បានអោយដឹងថា ពេលបងស្រីគេស្លាប់បាន បាត់បង់ម៉ូតូមួយគ្រឿង ម៉ាកវ៉េវសេរីឆ្នាំ២០១៤ ពាក់ស្លាកលេខកណ្តាល១s ៦៨៦១ កងដៃមាសមួយ ទំនង់៣ជី ខ្សែកមួយខ្សែ និង ទូរសព្ទiphone ៥ មួយគ្រឿង។ ក្នុងករណីនេះ ប៉ូលីស កំពុងធ្វើការស្រាវជ្រាវ កសាងសំណុំរឿង ដើម្បី សុំដីកាពីតុលាការ ស្វែរកចាប់ខ្លួនជនដៃដល់ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់៕

ដកស្រង់ពី៖ CEN