បណ្តាញសង្គម

នគរបាលខណ្ឌពោធិ៍សែនជ័យ ចោរទម្លាក់​យោង ក្រោយឆបោក​យកគ្រឿង​អលង្កា ពីនារី​រោងចក្រ

(ភ្នំពេញ)៖ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ក្របួចបាន ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក ៤នាក់ ដែលទម្លាក់ យោងឆបោក យកគ្រឿងអលង្កា និងទូរស័ព្ទពីនារី កម្មការិនីរោងចក្រ ពេលកំពុងដើរ ទៅធ្វើការរោងចក្រ បានសម្រេច តែរត់មិនរួចត្រូវ ប្រជាពលរដ្ឋ ចាប់បានប្រគល់ ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ផាត់ វណ្ណី អាយុ២១ឆ្នាំ មុខរបរកម្មការិនី រោងចក្រ «សាប្រូណា» ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ទ្រព្យដែលបាន បាត់បង់មាន ក្រវិលមាស ១ជី លុយ៧ម៉ឺនរៀល ទូរស័ព្ទ អ៊ិនចុចពិល ១គ្រឿង ។

ចំណែក ជនសង្ស័យ ដែលចាប់ខ្លួន បានឈ្មោះ ជុំ ប្រុស ហៅខ្មៅ អាយុ៣៤ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួមជាមួយ ម៉ូតូមួយគ្រឿងម៉ាក Honda C១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY - 4461 រីឯបក្ខពួក ៣នាក់ទៀត រត់គេចខ្លួន បាត់ស្រមោល ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងកសាង សំណុំរឿង ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕

 

ដកស្រង់ពី៖freshnews