បណ្តាញសង្គម

កម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជន​សង្ស័យ​៤នាក់ ពី​បទ​ប្រើគ្រឿងញៀន និង​ឆបោកលុយ​តាម Wing ​

(កណ្ដាល)៖ លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុម កម្លាំងនគរបាល ស្រុកអង្គស្នួល ចុះឃាត់ខ្លួន ជនសង្សយ័ បានចំនួន ៤នាក់ នាំយកកាន់ អធិការដ្ឋាន នគរបាលស្រុក ពីបទប្រើគ្រឿងញៀន និងករណី ឆបោកលុយតាម Wing នៅត្រង់ចំណុច ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោក មាន សំណាង បានបញ្ជាក់ថា ជនសង្សយ័ទាំង ៤នាក់ រួមមានទី១-ឈ្មោះ ម៉ៅ ពន្លក អាយុ ១៩ឆ្នាំ មុខរបរ កម្មករនៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ធ្លាប់អប់រំនៅ ប៉ុស្តិ៍ប្រើប្រាស់ គ្រឿងញៀន ) ទី២-ឈ្មោះ សឿម វីរះ អាយុ២០ឆ្នាំ នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មុខរបរនៅផ្ទះ ទី៣-ឈ្មោះ សួគ៌ ចិត្ត្រា អាយុ១៩ឆ្នាំ នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មុខរបរកម្មកររោងចក្រ និងទី៤-ឈ្មោះ សោម សុភា អាយុ២១ឆ្នាំ រស់នៅភូមិ បែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ច បានចុះឆែកឆេរ ឃើញវត្ថុតាងមូយ ចំនួនដូចជា ៖ ក្រដាស់ វីងវេលុយចំនួន ៣សន្លឹក ទូរស័ព្ទដៃ ០៧គ្រឿង ដាវដែកកែច្នៃដើម៤ ដំបងឬស្សី កាំបិតផ្គាក់ ចំនួន១៦ ញញួរដែកដងឈើ ចំនួន១៧ ដែកដាប់ចំនួន១៨ កាំបិតប៉័ងតោ១ កូនកាំបិត១៩ កន្ត្រៃកាត់ ខោអាវ១១០ ដែកឆាបឆាប ធំ១១១ ពូថៅចំនួន១ និងឧបករណ៍ ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀត ៕

 

ដកស្រង់ពី៖freshnews