បណ្តាញសង្គម

អាវុធហត្ថបង្ក្រាបក្រុមជួញដូរ​គ្រឿងញៀនដ៏ធំ នៅផ្ទះសំណាក់ «EM» ក្នុងខណ្ឌ​មានជ័យ ដកហូតថ្នាំ​ញៀន៤១កញ្ចប់

(ភ្នំពេញ)៖ គ្រឿងញៀន ជាច្រើន កញ្ចប់តូចធំ ត្រូវបានកម្លាំង កងរាជអាវុធ ហត្ថខណ្ឌ ដូនពេញ សហការ ជាមួយ អាវុធហត្ថ ខណ្ឌមានជ័យ និងអាវុធហត្ថ ក្រុង ធ្វើការស្រាវជ្រាវ រហូតឈានទៅ ដល់ការឃាត់ ខ្លួនជនសង្ស័យ ប្រុស ស្រី ២នាក់ នៅក្នុងផ្ទះសំណាក់ យីហោ EM នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៣៧១ សង្កាត់ត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ករណីបង្ក្រាប គ្រឿងញៀន ខាងលើនេះ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យ ប្រឆាំងគ្រឿងញៀន អាវុធហត្ថរាជ ធានីភ្នំពេញ និងលោក ថោង ពិសិដ្ឋ មេបញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យ ២នាក់ (មិនទាន់ប្រាប់ អត្តសញ្ញាណ) ករណីជួញដូរ គ្រឿងញៀន ។

លោក ប៉ាន់ សុភាព បានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ ទី១.ឈ្មោះ សុខ ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ និងទី២.ឈ្មោះ ហុន ស្រីពិន ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរលក់ កាហ្វេនៅ ផ្សារដីហុយ ទីលំនៅមិន ពិតប្រាកដ ។ លោកបានបន្តថា វត្ថុតាងចាប់ យកពីជនសង្ស័យ មាន៖ ក្រាមសថ្លាចំនួន ៤១កញ្ចប់ (ធំ០៤) , ជញ្ជីងថ្លឹង១ , ដបសម្រាប់ជក់១ , ក្រដាស់ អាលុយមីញ៉ូម ១ដុំ, ដែកកេះ ចំនួន៦, ថង់សម្រាប់ច្រក ១ចំនួន ។

ក្រោយកើត ហេតុជនសង្ស័យ និងវត្ថុតាំង ខាងលើនេះ ត្រូវមន្ត្រីកងអាវុធហត្ថ បញ្ជូនទៅសាកសួរ នៅទីបញ្ជាការដ្ឋាន អាវុធហត្ថខណ្ឌ ដូនពេញ ព្រមទាំង បញ្ជាក់ថា កាំភ្លើងដែល ដកហូតបាននោះ ជាកាំភ្លើងជ័រនោះទេ ៕






ដកស្រង់ពី៖freshnews