បណ្តាញសង្គម

ប្អូ​ន​ប្រុស​ ស​ព​លោក​បណ្ឌិ​​ត កែ​​ម ​ឡី​ ចា​​កចេ​ញ​​ពី​គ​ណៈ​ក​ម្មកា​​រ ​បុ​ណ្យ​ស​ព​ ​ដោ​យ​សា​រ​ភា​ព ​ហ​ត់​នឿ​យ

ភ្នំពេញ៖ លោក កែម រិទ្ធីសិទ្ធិ ប្អូនប្រុសបង្កើត សពលោកបណ្ឌិតកែម ឡី បានសម្រេចចិត្ត ចាកចេញពីគណៈកម្មការ បុណ្យសពបងប្រុស របស់លោក ដោយគ្មានការ សម្រេចឲ្យចាកចេញពី គណកម្មការព្រោះតែ ភាពហត់នឿយនិងដោយ សារអ្វីៗគ្រប់យ៉ាងគណៈកម្មការ បុណ្យសពបានសម្រេច និងប្រកាសរួចរាល់ អស់ហើយ។

លោក កែម រិទ្ធីសិទ្ធិបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៦នេះថា " អាហ្នឹងចាកចេញតែខ្ញុំតើ ការសម្រេចនៅក្នុងគណៈកម្មការ អត់មានឯណា មានតែខ្ញុំមួយ ខ្ញុំនិយាយតែឯងតើ គ្មានសម្រេច ដោយគណៈកម្មការ ហ្នឹងហើយសម្រេចខ្លួនឯងហ្នឹងគណៈកម្មការគេមិនទាន់សម្រេច ឲ្យយើងចាកចេញឯណា "។

ចំពោះមូលហេតុដែលសម្រេចចិត្ត ចាកចេញនោះលោក បានបញ្ជាក់ថា " អត់មានអ្វីទេ យើងនឿយហត់ពេក ឲ្យគេធ្វើទៅ យើងមិនចាំបាច់ធ្វើៗអ្វី ឥឡូវវាអត់មានអ្វីធ្វើដែរ យើងខ្ជិលរវល់ វាអត់មានអីត្រូវ ធ្វើទៀតទេឥឡូវ សេចក្ដីជូនដំណឹង អីគេជូនហើយអស់ហើយ"។

សូមរំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោង ៩៖០២នាទី ថ្ងៃទី១០ កក្កដា នៅក្នុងស្តាម៉ាត Caltex ស្តុបបូកគោ ។ ហើយសពលោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់ទុក ធ្វើបុណ្យ នៅវត្តពោធិយារាម ហៅវត្តក្ដីចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលគ្រោងនឹងដង្ហែ យកទៅបញ្ចុះនៅស្រុកកំណើត នាខេត្តតាកែវ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៦ខាងមុខនេះ៕

ដកស្រង់ពី៖ ដើមអម្ពិល