បណ្តាញសង្គម

របាំងដែក៣ផ្ទាំង​ និងរថយន្ដ ២គ្រឿង រងការខូចខាត ដោយសារស្រីស្អាត បើករថយន្តបុក

ភ្នំពេញ៖ របាំងដែកពុះចែកទ្រូងផ្លូវ ចំនួន ៣ផ្ទាំង និងរថយន្ដ២គ្រឿង ត្រូវរងការខូចខាតបាក់បែក ដោយសារស្រីស្អាត ម្នាក់រវល់បើក រថយន្តបុកបន្តបន្ទាប់ បណ្ដាលឲ្យរថយន្ដ ខ្ទេចមុខ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយមហា វិថីព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ តែសំណាងល្អមិនមាន អ្នកណារងរបួសនោះទេ ។

បើតាមសាក្សីដែល ឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីស្រស់ស្អាតម្នាក់ បើករថយន្ដទំនើប មួយគ្រឿងម៉ាក Luxes GS300 ពាក់ស្លាកលេខភ្នំពេញ 2AA-9929 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ដោយសារតែនារីនោះ រវល់តែចុចទូរស័ព្ទផងនោះ ក៏បានរេចង្អូតបុក របាំងដែកអស់៣ផ្ទាំង ក្រោយមករថយន្ដបានបន្ដ ទៅបុករថយន្ដមួយគ្រឿង ទៀតម៉ាក Corolla ពាក់ស្លាកលេខ ភ្នំពេញ 2V-7338 ដែរបើកបរច្រាស់ទិសគ្នា បណ្ដាលឱ្យខ្ទេចមុន ខណៈពេលនោះរថយន្ដ មិនបានឈប់នោះទេ ស្រាប់តែបន្ដទៅបុករថយន្ដ មួយគ្រឿងទៀតម៉ាក Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2J-6966 បណ្ដាលឲ្យកំពិតទ្វារ ខាងស្ដាំផងដែរ ទើបរថយន្ដបង្កទៅមុខលែងរួច ប៉ុន្ដែមិនមានអ្នកណាម្នាក់ រងគ្រោះថ្នាក់នោះទេ ។ សូមបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានមកធ្វើការវាស់វែង និងយករថយន្ដទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល