បណ្តាញសង្គម

ប្រជាពលរដ្ឋឃាត់ខ្លួន ជនសង្ស័យម្នាក់ លួចទូរស័ព្ទ

ភ្នំពេញ៖ ជនសង្ស័យជាចោរ លួចទូរស័ព្ទម្នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួនប្រគល់អោយ ប៉ុស្តិ៍នគបាល រដ្ឋបាលស្ទឹងមានជ័យ កាលពីម៉ោង ២៖៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ។ បើតាមប្រជាពលរដ្ឋ ដែលចាប់ជនសង្ស័យនេះ បាននិយាយថា ជនសង្ស័យនេះ បានធ្វើសកម្មភាព ចូលផ្ទះប្រជាពលរដ្ឋ នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ។

ហើយជនសង្ស័យ មានឈ្មោះ ភ័ក្រ អាយុ១៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសួរនាំ នៅនគបាលប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ដកស្រង់ពី៖ ដើមអម្ពិល