បណ្តាញសង្គម

កម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមនឹងថ្នាំញៀន ៣កញ្ចប់

កណ្តាល៖ កម្លាំងនគរបាល ស្រុកស្អាងចេញល្បាត នៅក្នុងមូលដ្ឋានរ បស់ខ្លួន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បានប្រទះ ឃើញមុខសញ្ញា សង្ស័យក៏ឃាត់ខ្លួន ជនសង្ស័យ ដើម្បីត្រួតពិនិត្យ រកឃើញថ្នាំញៀន ចំនួន ៣កញ្ចប់ កាលពីម៉ោង ១១យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់មានឈ្មោះ ទី១-ឈ្មោះ អូន ដេត ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ រុន ជាតិ ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរកសិករ ជនសង្ស័យទាំង ២នាក់ មានទីលំនៅ ភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល និងទី៣-ឈ្មោះ ពេជ្រ ឃឿន ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរកសិករ មានទីលំនៅ ភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាល បានបន្តថា មុនពេលកើតហេតុ កម្លាំងអន្តរា គមន៍ស្រុកស្អាង បានល្បាតតាម បណ្តោយផ្លូវជាតិ លេខ២១អា ដើម្បីរក្សាសន្តិសុខ ក្នុងមូលដ្ឋានលុះល្បាត មកដល់ ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យ ជិះម៉ូតូមានគ្នា ៣នាក់ ក៏បានឃាត់ធ្វើការ ត្រួតពិនិត្យ រកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ៣កញ្ចប់ (កញ្ចប់ធំ១ កញ្ចប់តូច១ និងគ្រាប់ផ្កាឈូក១គ្រាប់) ក្នុងនោះដែរនគរបាលដកហូតម៉ូតូ ១គ្រឿង ម៉ាកគុបជ្រុង សេ៩០ ពណ៍ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ ៣០៩៦ ។ ដើម្បីនាំមកកាន់ធិការដ្ឋាន កសាងសំណុំរឿង ចាត់ការទៅ តាមផ្លូវច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល