បណ្តាញសង្គម

​ជា​ង​អ​​គ្គិស​​នី​ម្នា​ក់​ ​​ត្រូវ​រ​ថ​​យ​ន្ត​បុ​កស្លាប់​​ នៅ​ស្រុក​ស្វា​យ​ជ្រុំ

ស្វាយរៀង៖ ជាងអគ្គិសនីម្នាក់ ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ខណៈរថយន្ត Lexus មួយគ្រឿងបុកពេញទំហឹង នៅម៉ោងប្រមាណ២ រំលងអាធាត្រឈានចូល ថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦នេះ ក្នុងស្រុកស្វាយជ្រុំ ។ បើតាមមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក Lexus 300 ពាក់ស្លាកលេខ ភ្នំពេញ 2AE-2386 ក្រោយកើតហេតុ បានរត់គេចខ្លួន បាត់ស្រមោល ។

ចំណែកជនរងគ្រោះ មានឈ្មោះ ជិន សុខគង់ (ស្លាប់នៅកន្លែង) ជាជាងអគ្គិសនីបំរើ ការងារនៅក្រុងបាវិត មានស្រុកកំណើត នៅភូមិឃ្លាំងប្រាក់ ឃុំផ្អេរ ខេត្តកំពង់ឆ្នាំង បើកបរម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1F-9955 ។ មន្ត្រីសមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ អាចបណ្តាលមកពី បើកបរ ស្របទិសគ្នាពីលិច ទៅកើតដោយមិន ប្រកាន់ស្តាំ និងបើកបរក្នុងល្បឿន លឿនខណៈដែលយប់ ស្ងាត់ខ្វះការប្រុងប្រយត្ន័។

ក្រោយពីបុកលាន់ ដូចរន្ទះភ្លាមៗ ជនរងគ្រោះ ខ្ចាត់ចេញពី ម៉ូតូបែកទ្រូង បាក់ជើងខ្ទេច និងម៉ូតូឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង រីឯអ្នកបើបររថយន្ត ដាក់មេប្រូច បាត់ស្រមោល។ សូមបញ្ជាក់ថា បច្ចុប្បន្នសពជនរងគ្រោះ តម្កល់ទុកនៅ វត្តស្វាយជ្រំ រង់ចាំគ្រួសារ មកទទួលយកទៅធ្វើបុណ្យ ៕

ដកស្រង់ពី៖ ដើមអម្ពិល