បណ្តាញសង្គម

ស្លាប់ ៣នាក់ និងរបួស២០នាក់ ដោយសារគ្រោះថ្នាក់​ ចរាចរណ៍ ថ្ងៃទី១១កក្កដា

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ ចរាចរណ៍នៅ ទូទាំងប្រទេស កើតឡើង ចំនួន៩លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ប្រុស) រងរបួសធ្ងន់ ១៣នាក់ (ស្រី២នាក់ ) និងរបួសស្រាល៧នាក់ (ស្រី៣នាក់) ។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន១៧គ្រឿង រួមមាន ម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង, រថយន្តធុនធំ ១គ្រឿង, យានផ្សេងៗ ០គ្រឿង ។ មូលហេតុដែល បណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៧លើក (ស្លាប់៣នាក់), ប្រជែង ១លើក, មិនប្រកាន់ស្តាំ ១លើក ។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្ត កំពង់ធំ ១លើក ស្លាប់១នាក់, ព្រះសីហនុ ១លើក ស្លាប់១នាក់ និងខេត្តរតនគិរី ១លើក (ស្លាប់១នាក់) ។ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៣.១៧១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១.៣៧៩គ្រឿង និងពិន័យសរុប ១.៧៩២ គ្រឿង ៕

ដកស្រង់ពី៖ ដើមអម្ពិល