បណ្តាញសង្គម

សពលោកបណ្ឌិត កែម ឡី បានដឹកដង្ហែទៅដល់វត្តចាស់ហើយ នៅម៉ោង០៤៖៣៥រសៀលនេះ

(ភ្នំពេញ)៖ គិតរហូតដល់ម៉ោង ០៤៖៣៥នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ សពលោក បណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានដង្ហែ ទៅដល់វត្តចាស់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញហើយ ដើម្បីរៀបចំពិធីបុណ្យ តាមប្រពៃណី។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅក្នុង Star Mart ស្តុបបូកគោ ខណ្ឌចំការមន នៅម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ក្រោយកើតហេតុ មួយស្របក់។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាជាងបាញ់ថ្នាំ នៅប្រទេសថៃ ហើយថា ខ្លួនជិះម៉ូតូឌុប ទៅបាញ់សម្លាប់ជនរងគ្រោះ ព្រោះតែជំពាក់ប្រាក់ ៤ពាន់ដុល្លារមិនសង៕

ដកស្រង់ពី៖ Freshnews