បណ្តាញសង្គម

ខ្ចីរបស់ចំថ្ងៃស៊យ ចោរប្លន់ទាំងព្រឹក

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវ បានក្រុមចោរ ប្រដាប់អាវុធ ប្លន់យកម៉ូតូបានសម្រេច នៅម៉ោងប្រមាណ ១០៖០០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា នេះ ស្ថិតនៅម្តុំផ្លូវទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែមិនបានបង្ក ឲ្យមានការផ្ទុះអាវុធ និងរបួសនោះទេ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមចោរមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ចំនួន២ដើម ជិះម៉ូតូ១២៥ និងម៉ូតូ MSX ធ្ចើសកម្មភាពប្លន់ម៉ូតូ សេ១២៥ សេរីឆ្នាំ២០១៥ របស់ជនរងគ្រោះ ដែលទើបនិងខ្ចី អ្នកស្គាល់គ្នាយកមកជិះ ហើយក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ទួលសង្កែ៕

ដកស្រង់ពី៖ ដើមអម្ពិល