បណ្តាញសង្គម

រយៈពេល ១ឆមាស គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្ស ស្លាប់ និងរបួសជាង ៤ពាន់នាក់

ភ្នំពេញ៖ ក្នុងរយៈពេល ១ឆមាស ដើមឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន ១.៩០០លើក, បណ្ដាលឲ្យមានមនុស្ស ស្លាប់ចំនួន ៩១៩នាក់ និងរងរបួសធ្ងន់-ស្រាល ចំនួន ៣.៣០៩នាក់ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចុះ ២៧១លើក ស្មើ១២,៤%, អ្នកស្លាប់ថយ ១០០នាក់ ស្មើ៩,៨% និងអ្នករបួសថយ ៤៥១នាក់ ស្មើ១២% ។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការ ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១.៩០០លើកនោះ ភាគច្រើនកើត ឡើងនៅរាជធានី ភ្នំពេញចំនួន១៧២លើក, ខេត្តព្រះសីហនុចំនួន១៥៨លើក និងខេត្តកំពង់ចាម ចំនួន១០១លើក។ មូលហេតុ ដែលនាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ទាំងនោះ គឺមកពីបើកបរ លើសល្បឿនកំណត់ ៤១%, មិនប្រកាន់ស្តាំ១២%, ស្រវឹង១១%, មិនគោរពសិទ្ធិ១១%, វ៉ាជែង១១%, បត់៩%, កត្តាយានយន្ត ៣%, ងងុយដេក ១% និងកត្តាផ្សេងៗ ១% ៕


ដកស្រង់ពី៖ ដើមអម្ពិល