បណ្តាញសង្គម

រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន អូ​ឡុង​ពេជ្រ បុក​ម៉ូតូ​ស្លាប់​ក្មេង​ម្នាក់​

ខេត្តបាត់ដំបង៖ ក្មេងប្រុសអាយុ១០ឆ្នាំ ម្នាក់បានស្លាប់ ភ្លាមៗយ៉ាង អាណោចអាធ័ម នៅកន្លែង ដោយសាររថយន្ត ដឹកអ្នកដំណើរ ប្រភេទ៤៥កៅអី របស់ក្រុមហ៊ុនអូឡុងពេជ្រ បុកម៉ូតូ១គ្រឿង ដែលធ្វើដំណើរ ក្នុងស្របទិសគ្នា ពីជើងទៅត្បូង។

ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង៦ និង៥០នាទី ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិ លេខ៥ ស្ថិតក្នុងក្រុមទី២ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។នាយការិយាល័យ ចររាចណ៍ផ្លូវគោក នៃស្នងការ ខេត្តបាត់ដំបង លោក សាត គឹមសាន្ត បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ នី ប៉ៃឡុង ភេទប្រុស អាយុ១០ឆ្នាំ រស់នៅក្នុង ភូមិសាស្ត្រ កន្លែងកើតហេតុ ។

ចំណែក អ្នកបើកបររថយន្ត ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់ រថយន្តបង្ករ ប្រភេទរថយន្ត ក្រុងដឹក អ្នកដំណើរ របស់ក្រុមហ៊ុន អូឡុងពេជ្រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ៣A-៩៨២៩ រីឯ ម៉ូតូជនរងគ្រោះស្លាប់ ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង១S-២៧០២ ក្រោយពេលកើតហេតុ កម្លាំងរបស់ការិយាល័យ ចរាចរណ៍ បានធ្វើកំណត់ហេតុ ប្រគល់សាកសព ទៅអោយក្រុមគ្រួសារ៕

 

ដកស្រង់ពី៖ មាតុភូមិ