បណ្តាញសង្គម

មុខសញ្ញាចោរប្ល.ន់ និងអ្នកទទួលផលចោរ​កម្ម៥​នាក់ ត្រូវឃាត់ខ្លួន និង​២នាក់ទៀតរត់រួច

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរប្លន់ និងអ្នកទទួលផលចោរកម្មចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនបាន ចណែកឯបក្ខពួក២នាក់ទៀតរត់បាត់ស្រមោល។

ក្រោយពេលធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ១គ្រឿងបានសម្រេចកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខមេព្រៃ ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមាន ១-ឈ្មោះដួង វិចិត្រ ហៅចិន អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ( អ្នកទទួលផល)។ ២-ឈ្មោះលួត វាសនា ហៅខួច អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ( អ្នកទទួលផល)។

៣-ឈ្មោះ នុត សុធុន អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ( អ្នកទទួលផល)។ ៤-ឈ្មោះ ភូន ចំណូល ហៅណូ អាយុ ២២ឆ្នាំ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (អ្នកធ្វើសកម្មភាព) ។ ៥-ឈ្មោះ សុន បញ្ញា អាយុ ២០ឆ្នាំ ស្នាក់នៅភូមិព្រៃសង្កែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជិនីភ្នំពេញ(អ្នកលើកយកម៉ូតូ) ។ ៦-ឈ្មោះ ជាតិ អាយុប្រមាណ២៤ឆ្នាំ (ជាអ្នកធាក់ម៉ូតូ) និងកំពុងរត់គេចខ្លួន។ ៧.ឈ្មោះ នុត អាយុប្ថមាណ២៣ឆ្នាំ។

(អ្នកធ្វើសកម្មភាព)កំពុងរត់គេចខ្លួន ។ នគរបាលបានប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KR- 3097 ពីបុរសម្នាក់ឈ្មោះ ឆាយ វ៉ាណ្ណា អាយុ ៤៦ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្នុងភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយនៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បុរសរងគ្រោះខាងលើបានជិះម៉ូតូត្រឡប់មកពីលេងផ្ទះលេងកូនស្រី នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ។

លុះពេលទៅដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរី និងស្លាកលេខដេញតាមធាក់បណ្ដាលឱ្យដួល បន្ទាប់មកលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ។ នគរបាលបានប្រាប់ឱ្យដឹងបន្តទៀតថា ក្រោយពឹលកើតហេតុបុរសរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោក រហូតលុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះបានឆែកមើលប្រព័ន្ធតាមដានសុវត្ថិភាពGPS បានឃើញសញ្ញាលោតនៅនៅម្ដុំភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទើបរាយការណ៍ជូននគរបាលរដ្ឋបាលឱ្យចុះទៅឃាត់ជនសង្ស័យបានម្នាក់ឈ្មោះ ដួង វិចិត្រ និងដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញ បន្ទាប់មកបាននាំទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោកធ្វើការសាកសួរ។

នគរបាលដដែលប្រាប់ទៀតថា ជនសង្ស័យឈ្មោះ ដួងវិចិត្រ បានសារភាពថា ខ្លួនបានទទួលទិញម៉ូតូនោះពីឈ្មោះស្នា នៅចំណុចក្នុងវត្តពោធិ៍ចិនតុងក្នុងតម្លៃ៧០០ដុល្លារអាមេរិកគត់ បន្ទាប់ពីបានចម្លើយសារភាពនេះ នគរបាលបានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ លួត វាសនា ដែលកំពុងឈរលេងនៅមុខផ្ទះ ស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រួចទៅនាំសាកសួរ។ ពេលនោះជនសង្ស័យឈ្មោះលួត វាសនា បានសារភាពថា ខ្លួនបានទាក់ទងជួយលក់ម៉ូតូឱ្យឈ្មោះធុន នៅចំណុចក្នុងវត្តពោធិចិនតុងក្នុងតម្លៃ៧០០ដុល្លារអាមេរិកគត់ ដោយខ្លួនបានកម្រៃ៩០ដុល្លារអាមេរិក២នាក់ឈ្មោះធុន ។ ក្រោយបានចម្លើយសារភាពនេះហើយ កម្លាំងនគរបាលបានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ នុត សុធុន ដែលកំពុងឈរនៅមុខរោងចក្រអេខ្លា ស្ថិតនៅក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ។ នគរបាលបានបញ្ជាក់បន្ថែមទៀតថា ពេលធ្វើការសាកសួរជនសង្ស័យឈ្មោះ ធុន បានសារភាពថា ខ្លួនបានទាក់ទងលក់ម៉ូតូឱ្យឈ្មោះណូ ក្នុងតម្លៃ៧០០ដុល្លារអាមេរិក ដោយខ្លួនបានកម្រៃ៩០ដុល្លារ ២នាក់ឈ្មោះស្នា ។

បន្ទាប់មកកម្លាំងនគរបាលបានឈានទៅឃាត់ឈ្មោះ ភូន ចំណូល ហៅ ណូ ម្នាក់ទៀត ខណៈដែលជននេះកំពុងឈរនៅលើចិញ្ចើមផ្លូវ ក្នុងបុរីស ស្ថិតនៅក្នុងភូមិអណ្ដូង សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ លុះពេលសាកសួរជនសង្ស័យឈ្មោះ ភូន ចំណូល បានឆ្លើយសារភាពថា «ខ្លួននិងបក្ខពួកឈ្មោះ សុន បញ្ញា, ឈ្មោះ ជាតិ និងឈ្មោះ នុត ពិតជាបានធ្វើសកម្មភាពធាក់យកម៉ូតូ ចំនួន១គ្រឿង ពីបុរសខាងលើនោះមែន ។

ប្រភពមួយនេះបានប្រាប់ឱ្យដឹងបន្តផងដែរថា បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភូន ចំណូល សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបក្ខពួកសេសសល់បាន០១នាក់ទៀតឈ្មោះ សុន បញ្ញា ហៅ ញ៉ា ដែលកំពុងឈរនៅមុខផ្ទះ ភូមិសង្កែ សង្កាត់បឹងធំ ខណ្ឌកំបូល ។ ក្រោយមកបាននាំទៅធ្វើការសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីចាប់ខ្លួនបកក្សពួក២នាក់ទៀតគឺឈ្មោះ ជាតិ និងឈ្មោះ នុត ប៉ុន្តែគួរឱ្យស្ដាយជនសង្ស័យ២នាក់នោះ បានរត់គេចខ្លួនបាត់ ៕

ដកស្រង់ពី៖កោះសន្តិភាព