បណ្តាញសង្គម

តុលាការសម្រេចហើយ​! ជនសង្ស័យ៦នាក់​ក្នុងចំណោម២០នាក់ ពាក់ព័ន្ធករណី​រំលោ.ភបូកនៅខេត្តសៀមរាប

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត ខេត្តសៀមរាប ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត សៀមរាប បានសម្រេចឃុំខ្លួនជនសង្ស័យ៥នាក់ និងម្នាក់ទៀត លើកលែងឱ្យនៅក្រៅឃុំ ក្នុងចំណោម២០នាក់ បាននាំគ្នារំលោ.ភសេ.ពសន្ថវៈបានសម្រេច(រំលោ.ភបូក) ទៅលើក្មេងស្រី អាយុ១៥ឆ្នាំ ម្នាក់ ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្តសៀមរាបនាំខ្លួនទៅតុលាការខេត្តចាត់ការបន្តទៅតាមផ្លូវច្បាប់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប។ ហេតុការណ៍ឃាត់ខ្លួន៦នាក់នោះបានកើតឡើងនៅក្នុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងក្រុងសៀមរាប។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៤ នេះ បានបំភ្លឺករណីផេកហ្វេសប៊ុកឈ្មោះ «Somaly Mam ម៉ែ ចាស់» និងសារព័ត៌មានមួយចំនួនបានចុះផ្សាយនូវព័ត៌មាន «ក្មេងស្រី អាយុ១៥ឆ្នាំ ត្រូវបានរំលោ.ភបូករហូតដល់ទៅ២០នាក់ ។ ពេលនេះសមត្ថកិច្ចចាប់បានជនល្មើស ខណៈពេលនោះឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះខឹងពេកក៏វាយទៅជនបង្ក ហើយឪពុករបស់ក្មេងស្រីរងគ្រោះត្រូវជាប់ពន្ធនាគារ រីឯជនល្មើស១៤នាក់ នៅ ក្រៅឃុំ» ។

នៅថ្ងៃនេះដែរ បន្ទាប់ពីក្រសក្រសួងយុត្តិធម៌ បានស្នើសុំឱ្យប្រធានសាលាដំបូង និងអយ្យការ អម សាលាដំបូងខេត្តសៀមរាប ពិចារណាឡើងវិញ លើទិដ្ឋភាពច្បាប់ និងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់លើករណីរំលោ.ភបំពា.នផ្លូវភេទជាក្រុមលើក្មេងស្រីម្នាក់ ចៅក្រមស៊ើបសួរបានសម្រេចដោះលែងជនត្រូវចោទឈ្មោះ ពេជ្រ សុវ័ន្ត ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ និងបន្តការស៊ើបសួរលើសំណុំរឿង នេះតាមនីតិវិធីច្បាប់ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់នៅល្ងាចថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៤ នេះថា ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានបញ្ជួនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ចំនួន៦នាក់ ករណីរំលោ.ភសេពសន្ថវ:(រំលោភបូក) ១-ឈ្មោះ អ៊ីម វណ្ណអ៊ីន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ (គ្មាន) ទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ២-ឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររត់តុ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប។ ៣-ឈ្មោះ ស្រីសុវណ្ណ មករា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ៤-ឈ្មោះ ឃុំ សាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិបឹងដូនប៉ា សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។ ៥-ឈ្មោះ ឡុង សេងឡាយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ (គ្មាន)ទីលំនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និង ៦-ឈ្មោះ ឌឿន បញ្ញាស័ក អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្ន ជនសង្ស័យទាំង១៤នាក់ ដែលស្ថិតនៅក្រៅឃុំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្ត កំពុងបន្តនីតិវិធីស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព