បណ្តាញសង្គម

​ឃាត់​ក្រុម​កាំ.បិ.ត.​បុ័ងតោ​CKV​ឫស្សី​កែវ​វា.យ​កម្ទេច​ម៉ូតូ​ក្រុម​CID SSK​សែន​សុខ​ប្ល.ន់​​ស្លាក​លេខ

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងកាំបិតប៉័ងតោCKVឫស្សីកែវ៤នាក់ ក្នុងចំណោមបក្សពួកជាង១២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីក្រុមទាំងនោះបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តិអំពើហឹង្សា(ប្រើកាំបិតបុ័ងតោកាប់ម៉ូតូប្លន់យកស្លាកលេខ)នៅតាមផ្លូវរថភ្លើង ក្នុងមូលដ្ឋាន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានតែ២ថ្ងៃ។

ជនសង្ស័យរូបនោះ

១-គីម ចំរើន ភេទអាយុ១៨ឆ្នាំ ជាសិស្ស ,

២-ឈ្មោះសុខ សុភា ភេទប្រុសអាយុ ១៨ឆ្នាំ ជាសិស្ស ,

៣-ឈ្មោះហ៊ុន គង់បែង ភេទប្រុស អាយុ១៨ឆ្នាំជាសិស្ស និង៤-ឈ្មោះឈុំ កែវ សុវណ្ណភេទប្រុសអាយុ១៨ឆ្នាំ ជាសិស្ស។

តាមនគរបាលខណ្ឌសែនសុខបានអោយដឹងថា ជនសង្ស័យជាក្រុមក្មេងទំនើង ប្រើកាំបិតប៉័ងតោ CKVឫស្សីកែវ ហើយត្រូវបានកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌសែនសុខ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានធ្វើការស្រាវជ្រាវ ហើយឈានទៅសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានចំនួន៤នាក់ កាលពីវេលា ល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤ នៅចំណុច ហាងកាហ្វេ«សាលា៩៩៩៩» ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ពីបទលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហឹង្សា(ប្រើកាំបិទបុ័ងតោកាប់ម៉ូតូប្លន់យកស្លាកលេខ)។

តាមនគរបាលបានអោយដឹងទៀតថា កាលពីវេលាម៉ោង២និង២៨នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៤ ជនសង្ស័យ១ក្រុម មានគ្នា ១២នាក់ ប្រដាប់ដោយកាំបិតប៉័ងតោជិះម៉ូតូចំនួន៦គ្រឿង បានធ្វើសកម្មភាពព្រួតគ្នា កាប់និងវាយ ទៅលើម៉ូតូម៉ាក ឡេត ស៊េរី២០១៩មួយគ្រឿង ពណ៌ខៀវលាយស ពាក់ស្លាកលេខ កំពង់ធំ១L.៦៩១៥ ដែលមានម្ចាស់ឈ្មោះថាត សុវិសាល ភេទប្រុសអាយុ ១៥ឆ្នាំ ។នៅក្នុង សកម្មភាព បណ្តាលម៉ូតូខួចខាតធ្ងន់ធ្ងរ ហើយ ក្រុមជនសង្ស័យ បានប្លន់កាបាំងម៉ូតូ,ស្លាកលេខ និងកូនសោរម៉ូតូហើយជិះគេចខ្លួនបាត់។

តាមនគរបាលអោយដឹងទៀតថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ក៍បានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ រដ្ឋបាលសង្កាត់គោកឃ្លាង ហើយ សមត្ថកិច្ច ស្រាវជ្រាវ ឈានទៅសហការឃាត់ខ្លួនបានជនសង្ស័យ ៤នាក់ នៅហាងកាហ្វេ ហើយឈានទៅឆែកឆេរ បន្ទប់ជួល ជនសង្ស័យ នៅសង្កាត់ឬស្សីកែវ ដកហូតបានកាំបិតប៉័ងតោចំនួន ដែលជនសង្ស័យ ប្រើកាប់មកលើម៉ូតូ ជនរងគ្រោះ ។ជនសង្ស័យទាំង០៤នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព