បណ្តាញសង្គម

១ក្រុមប្រដាប់ដោយកាំភ្លើ.ងគ្រប់ដៃ ឡោម​ព័ទ្ធបុរស២នាក់ និងផ្ទុះអាវុ.ធ ផ្អើលស្ថានីយរថ​ភ្លេីង​បឹង​កក់

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៏បឋមបានឱ្យដឹងថា សមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយក្រុម បេីកប្រតិបត្តិការឃាត់បុរស២នាក់ និងផ្ទុះអាវុធមួយគ្រាប់ ផ្អើលសមត្ថកិច្ចកំពុងការពារការធ្វើ ដំណើរថ្នាក់ដឹកនាំចុះមកអន្តរាគមន៏ ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកើតឡេីងកាលពីវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០២៤ នៅចំណុចហាងកាហ្វេក្នុងស្ថានីយរថភ្លេីងបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពពីសន្តិសុខយាមបានប្រាប់អោយដឹងថា មុនពេលកេីតហេតុ មានអតិថិជនកំពុងអង្គុយ ផឹកកាហ្វេ ស្រាប់តែលេចមុខជនស៊ីវិលមួយក្រុម មានគ្នា៦ទៅ៧នាក់ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃបានធ្វើការឡោមព័ទ្ធ ឃាត់បុរស២នាក់ភ្លាមៗ និងបានផ្ទុះអាវុធ១គ្រាប់ ហើយឃាត់យកបុរសទាំង ពីរនាក់ ចូលរថយន្តបេីកចេញតែម្តង ភ្លាមៗក៏បានបង្កការភ្ញាក់ផ្អើលដល់អតិថិជននៅក្នុងស្ថានីយ៍រថភ្លេីងរត់ចែកជេីងគ្នា ។

ខណៈនោះបុរសជាសន្តិសុខបានលេីកទូរស័ព្ទបម្រុងថតរូប និងរាយការណ៍ជូនមេរបស់គាត់ ក៏ត្រូវក្រុមសុីវិលទាំងនោះរត់មកឃាត់ និងទាញយកទូរស័ព្ទគាត់ទៅលុបរូបចេញ និងបានប្រាប់ថា ជាករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រួចក៏នាំគ្នាគេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែសំបកគ្រាប់មួយគ្រាប់នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។

ជុំវិញហេតុការណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋានមិនទាន់អាចបញ្ជាក់បានថាជាករណីអ្វីអោយពិតប្រាកដនៅឡេីយ និងបានប្រមូលយកសំបកគ្រាប់ និងបន្តស្វែងរកអត្តសញ្ញាណក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិលទាំងនោះ ដើម្បីមកសាកសួរនាំតាមនិតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព