បណ្តាញសង្គម

ជនដែលចូលកា.ប់.គេកំពុងស្រោចផ្កាក្នុង​ផ្ទះ បាន​សារភាព​​ថា«​មកពីគំ.នុំ»

ខេត្តកណ្តាល ៖ ក្រោយពីមានវីដេអូកាមេរ៉ាមួយថតបានពីសកម្មភាពជនម្នាក់កាន់កាំបិតចូលទៅកាប់បុរសម្នាក់ទៀតកំពុងស្រោចផ្កាក្នុងផ្ទះបណ្តាលឮសម្រែកឈឺផ្សារខ្លាំងៗ ។ ហើយបន្ទាប់ពីកាប់គេរួច ជនដែលអត់ពាក់អាវរូបនេះបានដើរចេញធ្វើព្រងើយ ។

ប៉ុន្តែនៅទីបំផុត ក៏ត្រូវបានសមត្ថកិច្ចតាមក្របួច.កជាប់ដែរ ដើម្បីទទួលទោសនូវទង្វើដ៏ព្រៃផ្សៃរបស់ខ្លួន ។ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតប និងជូនព័ត៌មានដល់បងប្អូនអ្នកលេងបណ្តាយសង្គមទៅនឹងឃ្លីបវីដេអូរបស់គណនីផេក Troryorng TV ក៏ដូចជាបណ្តាញសង្គមមួយចំនួនទៀតពាក់ព័ន្ធនឹង «បុរសម្នាក់កាន់កាំ..បិតខ្វែ..វ ចូលទៅកា.ប់បុរសម្នាក់ទៀតដែលកំពុងតែស្រោចផ្កានៅក្នុងផ្ទះចំក្បា.ល បណ្តាលឱ្យរងរបួ..សធ្ង.ន់ ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល»។ ប្រភពបន្តថា ចំពោះករណីខាងលើនេះ ក្រោយពេលកើតហេតុភ្លាម កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានចុះឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធី។

ប្រភពបន្តទៀតថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើដើមហេតុ «មកពីគំនុំ»។ អាស្រ័យដូចនេះ សូមសាធារណជនក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមមេត្តាជ្រាប។

ដកស្រង់ពី៖កោះសន្តិភាព