បណ្តាញសង្គម

បា.ត់​ប្រពន្ធ​ ក៏ដើររក បែរ​ជា​ជួប​ជនសង្ស័យ១​ក្រុម​​​ប្ល.ន់​យក​អស់ពីខ្លួន

រាជធានីភ្នំពេញ ៖ បុរសម្នាក់បាត់ប្រពន្ធខំដើររក ក៍ជួបក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពកាប់ បណ្តាលឲ្យរងរបួស ហើយប្លន់យកទូរសព្ទ័និងកាបូបលុយបានហើយក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ។

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ជិតនិងក្រសួងបរិស្ថាន ផ្លូវសបិទ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សំភារៈដែលបាត់បង់មានទូរស័ព្ទមួយគ្រឿង និងកាបូបមានលុយ៤ម៉ឺនរៀល ។

តាមប្រភពពីបុរសជាជនរងគ្រោះបានអោយដឹងថា រូបគាត់បានបាត់ប្រពន្ធតាំងពីព្រឹកមិញអត់ឃើញចូលផ្ទះ ហេតុដូច្នេះហើយទើបរូបគាត់បានចេញពីផ្ទះម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ ដើរស្វែងរកប្រពន្ធរបស់គាត់ លុះមកដល់ម៉ោងកើតហេតុ រូបគាត់បានទទួលទូរស័ព្ទពីបងប្អូនថា ប្រពន្ធរបស់គាត់ កំពុងតែនៅជាមួយបងប្អូនម្តុំកន្លែងកើតហេតុ រូបគាត់ក៍បានដើរមកដល់ជិតក្រសួងបរិស្ថាន ក៍ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាចំនួន៤នាក់ ប្រដាប់ដោយដាវ បានធ្វើសកម្មភាពកាប់មកលើរូបគាត់ទាំងកំរោល បណ្តាលឲ្យរងរបួសដាច់ម្រាមដៃខាងស្ដាំចំនួន៤ដល់ឆ្អឹង និងរបួសជើងខាងស្តាំ និងរបួសខ្នងហើយ ក្រុមជនសង្ស័យទាំងនោះបានយកទូរសព្ទរបស់គាត់ ហើយខ្លះទៀតបានលូកយកកាបូបលុយរបស់គាត់បានហើយក៍បាននាំគ្នីគ្នារត់គេចខ្លួនបាត់ស្រមោលអស់តែម្ដងទៅ ។

បន្តិចក្រោយមក ជនរងគ្រោះ បានរត់ចេញទៅកន្លែងកើតហេតុប្រហែល២០០ទៅ៣០០ម៉ែត្រ ឲ្យបងប្អូនប្រជាពលរដ្ឋ ។ ពាក់ព័ន្ធហេតុការណ៍ខាងលើនេះដែរ បន្តិចក្រោយមកក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានចុះទៅកន្លែងកើតហេតុ និងបានសួរនាំពីដំណើររឿង ដែលកើតឡើង តែដោយសារស្ថានភាពរបួសរបស់ជនរងគ្រោះហូរឈាមខ្លាំងពេក សមត្ថកិច្ចបានហៅរថយន្ដសាមុយអោយមកដឹកយកជនរងគ្រោះទៅសង្គ្រោះសិន រួចហើយទើបអោយជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅពេលក្រោយក៍បានដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព