បណ្តាញសង្គម

ចង់​បន្ធូរ​អារម្មណ៍​ទាក់ទង​ស្រី​តាម​ហ្វេ​ស​ប៊ុ​ក​​ លុះ​​មក​ដល់​ផ្ទះសំណាក់​ក៏​កើតរឿងរ​.​ន្ធ​.​ត់

រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍មិត្តភាពខណ្ឌ៧មករា កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើល្បិចឆបោកជនរងគ្រោះក្រោមរូបភាពលក់ខ្លួនតម្លៃ២០ដុល្លារអាមេរិក ដើម្បីទៅបម្រើផ្លូវភេទនៅផ្ទះសំណាក់ តែទីបំផុត ប្រែក្លាយជាចោរប៉ុនប៉ងកាប់ប្លន់យកម៉ូតូ ។ ជនសង្ស័យឈ្មោះ ពៅ វណ្ណះ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ និងម្នាក់ទៀតឈ្មោះកឿន ចរិយា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនារីរកស៊ីបម្រើផ្លូវភេទ មានទីលំនៅមិនពិតប្រាកដ ។

ទាក់ទិននិងការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ លោកវរសេនីត្រី គុយ ផល្លា នាយនគរបាលប៉ុស្តិ៍មិត្តភាព ខណ្ឌ៧មករាបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ មានបុរសម្នាក់ (ជនរងគ្រោះ)បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HD-2209 ទៅហូបបបរ.សនៅម្តុំផ្សារសូរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ខណៈពេលកំពុងតែហូបបបរ ជនរងគ្រោះបាននឹកឃើញចង់រកស្រីយកមកបណ្តោះកូយ ដើម្បីបន្ធូរអារម្មណ៍ផ្លូវភេទ ពេលនោះក៏បានបើកទូរស័ព្ទលេងហ្វេសប៊ុកអូសចុះអូសឡើងចំមេការ រួចក៏បានលេខទាក់ទងគ្នា ។ ជាដំបូង ជនរងគ្រោះបានណាត់ជួបជាមួយនារីម្នាក់(ជនសង្ស័យ) នៅម្តុំសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា ដោយនិយាយត្រូវថ្លៃគ្នាចំនួន២០ដុល្លារអាមេរិក បូករួចរាល់ទាំងថ្លៃផ្ទះសំណាក់ផងដែរ ។ លុះពេលត្រូវថ្លៃគ្នាហើយជនរងគ្រោះក៏បានឲ្យលុយទៅបក្សពួកដែលជាជនសង្ស័យបានដឹកនារីបម្រើផ្លូវភេទនោះ ។

បន្ទាប់មក ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ចំណែកនារីជាជនសង្ស័យជិះម៉ូតូម៉ាកប៊ីតជាមួយបក្សពួកឌុបទៅផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា ហើយជនរងគ្រោះនិងនារីបម្រើផ្លូវភេទ បានឡើងទៅលើផ្ទះសំណាក់ជាមួយគ្នា តែមិនទាន់ទាំងបានចូលបន្ទប់ផង នារីរូបនោះក៏បានទារថ្លៃផ្ទះសំណាក់ចំនួន៤៨០០០រៀលបន្ថែមទៀត ខុសពីពេលនិយាយគ្នាដំបូង ។ ដោយសារតែជនសង្ស័យទារប្រាក់ថែមទៀតនោះ ធ្វើឲ្យជនរងគ្រោះកើតទុក្ខមិនសុខចិត្តស្រែកឡូឡាផ្អើលភ្ញៀវស្នាក់នៅក្នុងផ្ទះសំណាក់ចេញមកមើល ។

ភ្លាមនោះ នារីជាជនសង្ស័យបានរត់ចុះក្រោម ដើម្បីរកបក្សពួក៣នាក់ទៀតដែលឈប់ម៉ូតូនៅចាំក្បែរនោះឲ្យជួយ ដោយយល់ឃើញថា ២០ដុល្លារមិនទាន់បានបន្ធូរអារម្មផង ជនរងគ្រោះបានទារយកលុយពីជនសង្ស័យមកវិញ ទើបបង្កឲ្យមានជម្លោះ រហូតជនសង្ស័យរួមគ្នាប្រើកាំបិតបុ័ងតោ បម្រុងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ទើបជនរងគ្រោះបានតដៃ និងស្ទុះទៅដកសោរម៉ូតូ បណ្តាលឲ្យជនសង្ស័យវាយយ៉ាងដំណំ និងមានរបួសស្នាម ។

ភ្លាមនោះ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ក៏បានស្ទុះទៅជួយ និងចាប់ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅជួអន្តរាគមន៍ជាបន្ទាន់ ។ នៅពេលទទួលបានប្រជាពលរដ្ឋរាយការណ៍ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោកអធិការរងទទួលផ្នែកព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិមិត្តភាព បានចុះទៅដល់កន្លែងកើតហេតុភ្លាម និងឃាត់ខ្លួនជនសង្ស័យទាំង២ នាក់នាំយកទៅសាកសួរតែម្តង ។ យោងទៅលើពាក្យបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព