បណ្តាញសង្គម

ចាប់​បញ្ជូន​ជនជាតិ​វៀតណាម ៦​នាក់ និង​ចិន​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន​ជិត​១​គីឡូក្រាម

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យ ប្រុសស្រី ចំនួន០៧នាក់ ក្នុងនោះជនជាតិវៀតណាម០៦នាក់ និងជនជាតិចិនម្នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ទម្ងន់ជិត១គីឡូក្រាម ។

បើតាមមន្ត្រីជំនាញ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើប្រតិបត្តិការចុះបង្ក្រាបក្រុមជនឧក្រិដ្ឋជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដោយធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃចូលឆ្នាំទី២ នៅចំណុចទីតាំងផ្ទះល្វែង ១កន្លែង ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងនោះជនជាតិវៀតណាម០៦នាក់(ស្រី០៣នាក់) និងជនជាតិចិន០១នាក់ ។ ជនសង្ស័យ រួមមាន៖ ១.ឈ្មោះ ឡេ អាញ់ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ២.ឈ្មោះ ចាន់ វ៉ាន់ទៀង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

៣.ឈ្មោះ ចូវ ធីគីមវ៉ូយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។ ៤.ឈ្មោះ ហា ធីប៊ិតង៉ុក ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។ ៥.ឈ្មោះ ដន ធីង្វៀង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរចុងភៅ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបាវិត ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ៦.ឈ្មោះ ង្វៀង វាំងទឹង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

និង៧.ឈ្មោះ ឡី ឡី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នសណ្ឋាគារប៉ារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ក្នុងនោះ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងជាសារធាតុញៀនចម្រុះ សរុប ៩៧០,៧០ក្រាម (ទាំងសំបកវិចខ្ចប់) រថយន្តចំនួន០២គ្រឿង ម៉តូ០១គ្រឿងរួមទាំងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀត ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព