បណ្តាញសង្គម

ប្តីលើកដៃផ្តា.ច់ជីវិតប្រពន្ធ ក្រោយ​តិះដៀ.លរឿងមួយ

ខេត្តកំពង់ធំ ៖ មានករណីប្តីទាញពូថៅកា.ប់ប្រពន្ធរួចអា.រករសម្លា.ប់ ដោយសារតែភ្លើងប្រច័ណ្ឌ ហើយជនដៃដល់ជាប្តី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក ឃុត ណាត អធិការនគរបាលស្រុកសណ្ដាន់បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះថា ករណីខាងលើបង្កឡើងដោយជនសង្ស័យជាប្ដីឈ្មោះ គុំ ហាត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ដោយសារតែភ្លើងប្រច័ណ្ឌ ក៏បានយកពូថៅកា.ប់ទៅលើជនរងគ្រោះជាប្រពន្ឋឈ្មោះ តាក់ គឹមស៊ុន អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ ចំនួន៣ពូថៅ ត្រូវចំស្នៀតផ្កាផ្នែកខាងស្តាំ ថ្គាមខាងឆ្វេង និងថ្ពាល់ រួចយកកាំបិតអារក បណ្ដាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ ។ លោកអធិការបន្តថា ជនរងគ្រោះនឹងជនសង្ស័យជាប្ដីមានកូនពីរនាក់ ប្រុសម្នាក់ និងស្រីម្នាក់ តែពួកគេបានរៀបការរួចអស់ហើយ ។

បើយោងតាមការឱ្យដឹងពីកូនរបស់ជនរងគ្រោះបាននិយាយថាឪពុករបស់គេមិនបានផឹកស្រានោះទេ នៅមុនពេលកើយហេតុ ម្ដាយរបស់គេកំពុងតែដេកមើលទូរសព្ទ ខណៈពេលនោះឪពុករបស់គេក៏បានគេបាននិយាយដៀ.លត្មះទៅលើម្ដាយរបស់គេ ដោយចោទថា ម្ដាយគេមានប្រុសសាហា.យពេញភូមិ នៅមិនអស់ចិត្ត ថែមទាំងសាហា.យស្ម.ន់ជាមួយនឹងកូនប្រសារខ្លួនឯងទៀត ដែលជាហេតុនាំឱ្យជនរងគ្រោះជាម្ដាយខឹងក្រោធ ក៏មានកាឈ្លោះប្រកែកគ្នាទៅ ធ្វើឱ្យជនដៃដល់ជាឪពុកទាញពូថៅកា.ប់រួចអា.រ.កសម្លា.ប់តែម្ដង ។ បើតាមសម្ដីកូនថា កាលពីមុន ឪពុករបស់គេធ្លាប់លេបថ្នាំគ្រប់គ្រងអារម្មណ៍(ថ្នាំសរសៃប្រាសាទ)ដែរ តែមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឪពុករបស់គេ0មិនបានលេបថ្នាំសរសៃប្រសាទនោះទេ ហើយក៏មិនមានលិខិតបញ្ជាក់ ឬក៏ឯកសារទិញថ្នាំសរសៃប្រសាទពីសំណាក់គ្រូពេទ្យនោះដែរ ហើយក៏មិនដឹងថាគាត់មានកំហឹងគុំទុកតាំងពីពេលណាមកនោះដែរ ។

លោកអធិការបន្តថា ក្រោយពេលកើយហេតុ ជនសង្ស័យមិនព្រមឱ្យកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយស្រួលនោះទេ ទំរាំតែឃាត់ខ្លួនបានរហូតយប់ជ្រៅទៅហើយ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព