បណ្តាញសង្គម

លួ.ចខ្ទឹមស ខ្ទឹមបំពង ​បំរុងនាំគ្នាជិះម៉ូតូគេចខ្លួន តែ​ត្រូវម្ចាស់​ឃើញទាន់ ស្រែកផ្អើល​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចខ្ទឹមស និងខ្ទឹមបំពងពីលើកង់បី តែត្រូវបានម្ចាស់ឃើញទាន់ និងហក់ធាក់ធ្លាក់ពីលើម៉ូតូឃាត់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍ខាងលើនេះ បានបង្កភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ១៩០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ខ្ទឹមស ខ្ទឹមបំពង បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកកង់បីដឹកទំនិញ តាមបណ្ដោយផ្លូវ១៩០ មកពីផ្សារ មកយកអីវ៉ាន់នៅឃ្លាំង ខណៈនោះគាត់បានចូលទៅជញ្ជូនអីវ៉ាន់ពីខាងក្នុងឃ្លាំង ក៏ស្រាប់តែពេលគាត់ចេញមកវិញ ក៏ឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2871 បានលើកយកខ្ទឹមស មួយថង់ និងខ្ទឹមបំពងមួយថង់ បម្រុងនឹងជិះម៉ូតូគេចខ្លួនដែរ តែត្រូវគាត់រត់ទៅហក់ធាក់ជនសង្ស័យខាងលើធ្លាក់ពីលើម៉ូតូ រួចស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងម៉ូតូ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ រួចបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព