បណ្តាញសង្គម

​ពីរ​ក្រុម​ដេញ​កា.ប់​គ្នា​កក្រើក​ភូមិ ​សមត្ថកិច្ច​ក្របួច​.កបាន​១០​នាក់

ខេត្តបាត់ដំបង ៖ ពួកគេក្មេងទំនើងចំនួនពីរក្រុមបានប្រើប្រាស់កាំបិតដេញកាប់គ្នាយ៉ាងកក្រើកភូមិ ពុំមានអ្នកឈ្នះ ពុំមានអ្នកចាញ់ តែត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ដេញចាប់បានភាគីទាំងពីរចំនួន១០នាក់ កាលពីវេលសម៉ោង៥ល្ងាចថ្ងៃទី០៨ មីនា នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមក្មេងអន្ធពាលដែលកម្លាំងសមត្ថកិច្ចស្រុកសង្កែ ឃាត់ខ្លួនបានទាំង១០នាក់នេះ ជាភាគីដែលច្បាំងគ្នា តែពុំមានភាគីណាអះអាងថា ពួកគេជាជនរងគ្រោះទេ គឺជាជនល្មើសទាំងពីរភាគី។

ជនអន្ធពាលទាំង១០នាក់នោះមាន ១-ឈ្មោះ ឆោម រក្សា អាយុ១៧ឆ្នាំ ២-ឈ្មោះ វី វ៉ាន់ដា អាយុ១៦ឆ្នាំ ៣-ឈ្មោះ អាត ឆេងលី អាយុ១៩ឆ្នាំ ៤-ឈ្មោះ ចំរើន សុវណ្ណារ៉ា អាយុ១៦ឆ្នាំ ៥-ឈ្មោះ ឆេង គឹមហ៊ូ អាយុ១៥ឆ្នាំ ៦-ឈ្មោះ ផុន វ៉ាន់ណាត អាយុ១៤ឆ្ណាំ ៧-ឈ្មោះ ផុន វេហា អាយុ២១ឆ្នាំ ៨-ឈ្មោះ គឹម សារ័ត្ន អាយុ១៥ឆ្នាំ ៩-ឈ្មោះ ស្រៀង ចំរ៉ុង អាយុ១៩ឆ្នាំ និង១០-ឈ្មោះ រ៉ាយ រតនៈ អាយុ១៥ឆ្នាំ។

ពួកគេទាំងពីរក្រុម បានប្រើប្រាស់ដាវ និងកាំបិត ដេញកាប់គ្នាយ៉ាងឃោរឃៅផ្អើលពេញភូមិ តែត្រូវកម្លាំងអធិការស្រុកសង្កែ ចុះអន្តរាគមន៍បង្ក្រាបបានទាន់ពេលវេលា។ អធិការស្រុកសង្កែ លោក យ៉ុត យុងហូ បានប្រាប់កោះសន្តិភាពថា សង្គ្រាមក្រុមក្មេងទំនើងទាំងពីរភាគីនេះ ផ្ដើមចេញពីរឿងគំនុំ ដែលតាមកាប់ចាក់សងសឹកគ្នាមិនចេះចប់ ។

លោកបានបញ្ជាក់ថា ភាគីទាំងពីររងរបួសតិចទូចដូចគ្នា តែភាគីម្ខាងបានកាប់កំទេចម៉ូតូភាគីម្ខាងទៀតខូចខាតអស់មួយគ្រឿង។ លោកអធិការបានបញ្ជាក់បន្ថែមថា ពេលពួកគេកំពុងដេញតាមកាប់គ្នាយ៉ាងសាហាវ កម្លាំងសមត្ថកិច្ចរបស់លោកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះអន្តរាគមន៍ រហូតតាមឃាត់ខ្លួនបានភាគីទាំងពីរចំនួន១០នាក់ជាបន្តបន្ទាប់ ហើយថែមទាំងដកហូតបានកាំបិត និង ម៉ូតូដែលរងការខូចខាត។

ពេលនេះ ភាគីទាំងពីរចំនួន១០នាក់ត្រូវលោកស្នងការខេត្ត និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បញ្ជាឲ្យឃាត់ខ្លួន ខណៈបក្សពួក នៃភាគីទាំងពីរមួយចំនួនទៀត កំពុងរត់គេចខ្លួន។ លោកបន្ថែមថា បើតាមការសួរនាំ ក្រុមក្មេងទំនើងទាំងពីរភាគីនេះ ពុំមានភាគីណាជាជនរងគ្រោះទេ គឺសុទ្ធតែជនបង្កទាំងអស់ ដូច្នេះមន្ត្រីជំនាញកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព