បណ្តាញសង្គម

ជ្រូកខាំ ចិនកាប់ជ្រូក​ ម្នាក់ស្លាប់ បង្កការ ភ្ញាក់ផ្អើល ពេញបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ចិនកាប់ជ្រូក វ័យ៤១ឆ្នាំ ម្នាក់ នៅចំនុច ស្តង់កាប់ជ្រូក ត្រូវបានស្លាប់បាត់បង់ជីវិត គ្រាដែលងើបទៅ ចាប់ជ្រូកដើម្បី កាប់លក់ ត្រូវជ្រូកខាំ  កាលពីវេលាម៉ោង ៥ទាបភ្លឺ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិគល់ស្ពាន១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ ត្រូវបានគេ ដឹងថាមាន ឈ្មោះ គឹម ធួន ប្រុសអាយុ ៤១ឆ្នាំ ប្រពន្ធមានឈ្មោះ សៀង ពៅ អាយុ ៤៦ឆ្នាំក្រុមគ្រួសារនេះ មានកូនប្រុស ស្រី ដល់ទៅ ៤នាក់ រស់នៅក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អធិការនគរបាល ក្រុងសិរីសោភ័ណ លោក ស៊ីវ សុជាតិ បានមាន ប្រសាសន៍ថា មុនពេលកើតហេតុជន រងគ្រោះបាន ទៅកាប់ជ្រូក ក្នុងស្តង់ជាធម្មតា តែចង្រៃ ចៃដន់អ្វី ស្រាប់តែមាន ជ្រូក មួយក្បាលបាន ខាំដៃរបស់ គាត់ឈាមជោគ ចេញដៃក្រោយ ពេលជូតឈាម ហើយបុរសនោះ មិនបានទៅពេទ្យ ចាក់ថ្នាំ បន្សាបពិសឡើយ សំអាងថាជ្រូក ខាំមិនជាអ្វី។

លុះចូលដល់ថ្ងៃទី២ ថ្ងៃទី១២ ខែមករាឆ្នាំ២០១៦ ស្រាប់តែ ពិសជ្រូកធ្វើ ទុក្ខជ្រាបចូលក្នុងខ្លួន ប្រកាច់ពេញ ផ្ទះពេលនោះ ក្រុមគ្រួសារបាន ដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ឯកជនដើម្បីព្យាបាល លុះម៉ោង ៧យប់ ជនរងគ្រោះបាន ស្លាប់បាត់បង់ជីវិត។

ពលរដ្ឋជា ច្រើននៅ ខេត្តបន្ទាយមានជ័យ មានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ជុំវិញ ពត៌មាន នេះ ព្រោះ កន្លងទៅ គេធ្លាប់ តែលឺ ឆ្កែខាំ មនុស្សស្លាប់ តែពេលនេះ ជ្រូក ក៏ខាំមនុស្ស ស្លាប់ដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល