បណ្តាញសង្គម

បុរសម្នាក់កំពុងដេកនៅលើគ្រែមុខផ្ទះសុខៗ​ ស្រាប់តែត្រូវបងថ្លៃប្រល័យជីវិ.ត

ខេត្តព្រៃវែង ៖ ជារឿងដែលនឹកស្មានមិនដល់មួយ និងគួរឱ្យរន្ធ.ត់ ដែលបានកើតឡើងទៅលើបុរសម្នាក់ ក្នុងពេលដែលរូបគាត់កំពុងតែដេកសុខៗនៅមុខផ្ទះរបស់ខ្លួន ស្រាប់តែត្រូវបងថ្លៃដែលជាមនុស្សវិកលចរិ.ត ចូលមកកា.ប់ជាច្រើនកាំបិ.ត បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈា.ម។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី៦ កុម្ភៈ នៅចំណុចខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ខៀវ ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាប្អូនថ្លៃ ចំណែកជនបង្កឈ្មោះស្ដើង សឹង ភេទប្រុស អាយុ៥៣ឆ្នាំ ជាមនុស្សវិកលចរិ.ត អ្នកទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហើយ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កនិងប្អូនថ្លៃ ពុំមានទំនាស់ ឬគំនុំអ្វីនឹងគ្នាឡើយពីមុនមកឡើយ ។ នៅពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកនៅលើគ្រែសុខៗ ស្រាប់តែជនសង្ស័យកាន់កាំបិ.តកញ្ចែតចូលទៅកា.ប់សន្ធាប់ទៅលើប្អូនថ្លៃដែលកំពុងដេកលក់ បណ្ដាលឱ្យប្រកាច់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយកើតហេតុ ប្រពន្ធជនរងគ្រោះមកឃើញ ក៏ផ្អើលឆោឡោឡើង ប្ដឹងដល់សមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យ ភ្លាមៗតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ហើយសមត្ថកិច្ចកំពុងបន្តនីតិវិធី ចំណែកស.ពជនរងគ្រោះបានប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព