បណ្តាញសង្គម

មេធាវី​តំណាង​គណបក្សប្រជាជន​កម្ពុជា ​ដាក់​ពាក្យបណ្តឹង ​ប្តឹង​លោក ស៊ឹង សែន​ករុណា ​ទារសំណង​ កន្លះលានដុល្លារ

ភ្នំពេញ៖ ទីបំផុតទៅ ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា ទាមទារសំណង ២០០០ ០០០ ០០០ (ពីរពាន់) លានរៀល ស្មើប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក។

ការប្តឹងសកម្មជនសិទ្ធិមនុស្ស មកពីអង្គការអាដហុកនេះ យោងតាមអត្ថបទសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ( The Cambodia Daily ) ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោក ជាង ១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»។

ដកស្រង់ពី៖កោះសន្តិភាព