បណ្តាញសង្គម

ខឹ.ង​រឿង​ចា.ក់​​មាន់​ជ.ល់ចាញ់​ច្រើន​ពេក ផ្ទុះជម្លោះបែកផ្សែង

រាជធានីភ្នំពេញ ៖ បុរសម្នាក់របួសធ្ងន់បែ.កក្បាល បន្ទាប់ពីឈ្លោះប្រកែកគ្នារឿងចា.ក់ល្បែ.ងជល់មាន់ចាញ់ច្រើនពេក ត្រូវភាគីម្ខាងទៀតវា.យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងហេតុបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានណាត់បបួលគ្នាលេងចាក់លុយជល់មាន់ជាមួយភាគីខាងម្ខាងទៀត ចាប់តាំងពីវេលាម៉ោង៧ព្រឹករហូតមកដល់វេលាម៉ោងកើតខាងលើ ។

ដោយសារខាងរងគ្រោះបានចាក់ចាញ់មួយគូហើយមួយគូទៀតក៏សុំជល់បន្តទៀត ស្រាប់តែខាងបក្ខពួកដែលជល់ឈ្នះបដិសេធ មិនព្រមជល់បន្ត ទើបឈ្លោះប្រកែកគ្នាទៅវិញទៅមក រហូតឈានដល់ថ្នាក់ប្រើអំពើហិ.ង្សាវា.យ បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសរួចក៏ទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍ ។

បន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះទៅចង្អុលបង្ហាញមុខជនបង្ក រួចសួរនាំខាងបង្កប្រកែកថាខ្លួនមិនបានវាយនោះទេ ក្នុងនោះប្រជាពលរដ្ឋមួយចំនួននៅទីតាំងខាងលើនាំគ្នាការពារគាំទ្រកាន់ជើងជនបង្ក ដោយចោទប្រកាន់ថាចាប់មនុស្សវ៉ៃខ្នោះខុសទៅវិញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកំលាំងផ្នែកជំនាញធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅជំនាញព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព