រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងជាបឋមថា ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ស្ថិតនៅចំណុចក្បែរវត្តឧណ្ណាលោម ផ្លូវសុធារស់ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ ទៅជួយអន្តរាគមន៍ផងដែរ ។
ព័ត៌មានបន្ថែម នឹងផ្សាយជូនជាបន្តបន្ទាប់។
ដកស្រង់ពី៖កោះសន្តិភាព