បណ្តាញសង្គម

បង្ក្រាប​ល្បែង​មាន់​ជល់​តាម​អន​ឡាញ ឃាត់ខ្លួន​០៨​នាក់ នៅ​ក្រុង​ពោធិ៍សាត់

កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបល្បែងស៊ីសង (មាន់ជល់តាមអនឡាញ) ឃាត់ខ្លួនមនុស្ស ចំនួន ០៨នាក់ និងដកហូតបានវត្ថុតាងមួយចំនួន ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០១និង៣៥នាទីរសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ចំណុចកញ្ចុះទុកចោលមួយកន្លែង ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ វត្ថុតាងដកហូតបាន រួមមាន ៖ ១. ទូរសព្ទដៃចំនួន ១៤គ្រឿង (មានវេបសាយ មាន់ជល់ចំនួន០៨គ្រឿង) ២. ម៉ូតូចំនួន ០៧គ្រឿង និង៣. រថយន្តចំនួន០១គ្រឿង ។ បច្ចុប្បន្នមនុស្សទាំង០៨នាក់ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចាត់ការតាមនិតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព