បណ្តាញសង្គម

គ្រោះថ្នាក់ចរាចរណ៍ពេលយប់ បញ្ច្រាសទិស រវាងម៉ូតូ និងឡាន ស្លា.ប់ម្នាក់ និងរបួសធ្ងន់ ២នាក់

ភាគីខាងម៉ូតូ ស្លា.ប់ម្នាក់ និងរបួសធ្ងន់ ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវកែវផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង ៣០នាទីយប់។សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងម៉ូតូម៉ាក Winer X គ្មានស្លាកលេខ និងរថយន្ត ម៉ាក Tacoma ពណ៌ស ស្លាកលេខ 2BB 2580 ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលអោយរងរបួសធ្ងន់ ២នាក់ និងស្លា.ប់ម្នាក់។ អ្នកបើកម៉ូតូពីជើងទៅត្បូង ជិះគ្នា ៣នាក់ ១/ឈ្មោះ ហៀន គង់ ប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ស្លា.ប់) ២/ឈ្មោះ អួ ម៉ែត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) ៣/ឈ្មោះ ខៀវ ពេជ្រ ពន្លឺ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (រងរបួសធ្ងន់)។ ស.ព ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តកែវផុស។ ចំណែកអ្នករងរបួស ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្រកាល់ម៉ែត្រ។ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។ រថយន្ត និងម៉ូតូ ត្រូវបានប៉ូលិស អូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទឹវហាវ ដើម្បីបន្តនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព