បណ្តាញសង្គម

កម្លាំងសមត្ថកិច្ចអាវុធហត្ថ ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងម៉ាទឹកក ២ថង់តូច

បាត់ដំបង៖ កម្លាំងសមត្ថកិច្ច អាវុធហត្ថ ក្រុងបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនិងម៉ាទឹកក ២ថង់ តូចកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្ទះ លេខ១១៤ ក្រុមទី១៣ ភូមិវត្តលៀប ក្រុងបាត់ដំបង ។

លោក សំ វីឡុង មេបញ្ជាការរង អាវុធហត្ថ ក្រុងបាត់ដំបង បានឲ្យដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ផ្ទះលេខ១១៤ ក្រុមទី១៣ ភូមិវត្តលៀប ក្រុងបាត់ដំបង កម្លាំង យើងបានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ បានម្នាក់ និងរឹបអូស បានម៉ាទឹកកក ២ថង់ តូចស្មើនិង ០.៥១ក្រាម ដាវសាម៉ូរ៉ៃ ១ដើម និងសម្ភារៈជក់ថ្នាំ មួយចំនួនទៀត ខណៈជនសង្ស័យ កំពុងចែកចាយក្នុងបទ ល្មើសជាក់ស្តែង រួចនាំយកមកសាកសួរ ។

លោក សំ វីឡុង បានបញ្ជាក់ថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ ខ្លួនបានមានឈ្មោះ ហៀវ ច័ន្ទរស្មី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុច ផ្ទះលេខ១១៤ ក្រុមទី១៣ ភូមិវត្តលៀប ក្រុងបាត់ដំបង ។

ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ី ចែកចាយ ថ្នាំញៀន ទើបបាន៣ ទៅ៤ខែ ពិតប្រាកដ មែន លុះដល់ពេល ចុងក្រោយនេះ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង ។ បច្ចុប្បន្នមន្រ្តីជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួន ជនសង្ស័យនិង វត្ថុតាងទៅតុលាការ ខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់៕