បណ្តាញសង្គម

តុលាការកំពូល សម្រេច តម្កល់ទោស លោក ហេង ពៅ និងគូកន ២នាក់ ដាក់ទោសម្នាក់ៗពី ១៨ឆ្នាំនិង១៥ឆ្នាំ ចំណែកអង្គរក្ស ឲ្យមានសេរីភាព

ភ្នំពេញ៖ តុលាការកំពូល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ បានប្រកាសដីកា លើសំណុំរឿង ឧក្រិដ្ឋមួយក្នុង ចំណោម ៧ សំណុំរឿងរបស់លោក ហេង ពៅ និងគូកន ដែលជាប់ចោទពីបទ «បទប៉ុនប៉ង ធ្វើឃាតនាយឧត្តមសេនីយ៍ សៅ សុខា ។

តុលាការកំពូល សម្រេចតម្កល់ទោស លោក ហេង ពៅ និងគូកន២នាក់ និង ដាក់ទោសពួកគេម្នាក់ៗពី ១៨ ដល់១៥ឆ្នាំដដែល ។ ជនជាប់ចោទ ដែលតុលាការសម្រេច ផ្តន្ទាទោស មានឈ្មោះ ហេង ពៅ អតីតស្នងការ នគរបាល ក្រុងភ្នំពេញ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ១៨ឆ្នាំ ឈ្មោះលី រ៉ាស៊ី អតីតអនុប្រធាន ការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក្រុងភ្នំពេញ ឈ្មោះ ហង្ស វុទ្ធី ហៅយមរាជ អតីតអនុប្រធាន ផ្នែកនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ឈ្មោះ ហង្ស វុត្ថា អតីតមន្ត្រីអាវុធហត្ថ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ១៥ឆ្នាំ ចំណែកអង្គរក្ស ឲ្យមានសេរីភាព។

ដកស្រង់ពី៖ដើមអម្ពិល