បណ្តាញសង្គម

សន្តិសុខ​ខណ្ឌដូនពេញ ៣នាក់ ដែលរងរបួសធ្ងន់ កំពុងស្ថិត នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅឡើយ

ភ្នំពេញ៖ សន្តិសុខ ខណ្ឌដូនពេញ ៣នាក់ ដែលរងរបួសធ្ងន់ ក្នុងការប៉ះទង្គិចគ្នា ជាមួយបាតុករ ដឹកនាំដោយ គណបក្ស សង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីម្សិលមិញ កំពុងស្ថិត ក្នុងបន្ទប់សង្គ្រោះ បន្ទាន់នៅឡើយ នៅព្រឹកថ្ងៃពុធនេះ ។

អភិបាលរង រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រាប់ VOD នៅព្រឹកនេះថា សន្តិសុខ របស់ខណ្ឌ ៣នាក់ ដែលរងរបួសធ្ងន់ គឺភាគច្រើន របួសត្រង់ក្បាល ហើយត្រូវបាន បញ្ជូនពួកគាត់ទៅ មន្ទីរពេទ្យ កាលម៉ែត តាំងពីម្សិលមិញ ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុង បន្ទប់សង្គ្រោះបន្ទាន់ នៅឡើយ។

ឯកឧត្តម បានប្រាប់ឲ្យដឹងថា សន្តិសុខរបួសធ្ងន់ ទាំង៣រូប ក្នុងនោះ ម្នាក់មាន ឈ្មោះថា ឆាយ ពិទូ និង២នាក់ទៀត មិនទាន់ អាចកំណត់ អត្តសញ្ញាណបាន។ 

គួរបញ្ជាក់ថា ក្រោយពេលប៉ះទង្គិចគ្នា កាលពីព្រឹក ថ្ងៃ អង្គារ ម្សិលមិញ នៅក្នុងការទាមទារឲ្យ បើកទីលាន ប្រជាធិបតេយ្យនោះ មនុស្សជាង ៤០នាក់ រងរបួសធ្ងន់ និងស្រាល។ របាយការណ៍ សាលារាជធានីភ្នំពេញ បង្ហាញថាកងសន្តិសុខ របួស៣៨នាក់ ចំនែករបាយការណ៍ អង្គការលីកាដូ បង្ហាញថា ពលរដ្ឋរបួសជាង១០នាក់។

ដកស្រង់ពី៖ គេហទំព័រ VOD