បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យ​គម្រោងស្តារ​ឡើងវិញ ផ្លូវជាតិ​លេខ៧ និងលេខ៧៣ ដើម្បីសម្រួល​ដល់ការ​ដឹកជញ្ជូន និងធ្វើដំណើរ​របស់ប្រជាពលរដ្ឋ

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូ ចុះត្រួតពិនិត្យ ការដ្ឋានផ្លូវ កំពុងជួសជុល ត្រង់ចំណុច ប្រសព្វ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ PK ១៥៩-១៦០ + ៩០០ នៅតំបន់ទីប្រជុំជន ប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

និងត្រង់ចំណុច គីឡូម៉ែត្រ១៦៨ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំណាត់ផ្លូវនេះ ត្រូវបានខូចខាត ដោយទឹកជំនន់ ហើយកំពុងត្រូវ បានជួសជុល ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ។ ក្នុងឱកាសចុះ ពិនិត្យគម្រោង ស្ដារឡើងវិញនូវ ផ្លូវជាតិទាំងនោះ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ម្សិលមិញ លោកទេសរដ្ឋមន្ត្រី ក៍បានចុះពិនិត្យ ការដ្ឋានធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៧ ត្រង់ចំណុច PK ៣៣៥ (ខ្លាស្ទុះ) ដែលកំពុងជួសជុល ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ដើម្បីធានាឲ្យបាន នូវគុណភាពប្រើប្រាស់ និងភាពយូរអង្វែង នៃសំណង់ផ្លូវថ្នល់ផងដែរ ៕