បណ្តាញសង្គម

ការប្រគួតកីឡាបាល់ទាត់ដណ្តើមពាន់រង្វាន់7មករា ថ្នាក់ស្រុកមេមត់ត្រូវបានបញ្ចប់ជាមួយការសារទរយ៉ាងច្រើនពីយុវជន និងមហាជន

ត្បូងឃ្មុំ៖ ក្រោមគំនិត ផ្តួចផ្តើមរបស់លោក ស៊្រុន ផឹងឡេង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកមេមត់ បានរៀបចំការ ប្រគួតកីឡាបាល់ទាត់ ដណ្តើមពាន់ង្វាន់7មករា (7មករា1979-7មករា2017)

ថ្នាក់ស្រុកមេមត់ ដែលការរៀបចំនេះ ចាប់ផ្តើមតាំងពី ថ្ងៃទី3ដល់ថ្ងៃទី8ខែមករា 2017 នៅក្នុងទីលានបាល់ទាត់ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់។ ពិធីបិតការប្រគួតនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីត្រីយ៍ វ៉ា សារិទ្ធិ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តត្បូងឃ្មុំ និងលោក ចេង ប៊ុនរ៉ា អភិបាលស្រុកមេមត់ នារសៀលថ្ងៃទី8 ខែមករា ឆ្នាំ2017 ជាមួយនិងការចូលរួមអបអរសារទរ យ៉ាងច្រើនកោះករ ពីសំណាក់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ។

មានប្រសាសន៍ នៅក្នុងឱកាសនោះ លោកឧត្តមសេនីត្រីយ៍ វ៉ា សារិទ្ធិ បានលើកឡើងថា វាជាសច្ចភាពប្រវត្តិសាស្ត្រ មួយដែលមិន អាចបំភ្លេចបាន ហើយក្នុងនាម កូនខ្មែរត្រូវតែ ចងចាំនូវថ្ងៃរំដោះប្រទេស ចេញពីរបបវាល ពិឃាតប៉ុលពត ដែលបានកាប់សម្លាប់ ពលរដ្ឋអស់រាប់លាននាក់។ លោកបន្តថា ក្រោយថ្ងៃរំដោះ7មករា 1979 ថ្នាក់ដឹកនាំដែល កាលមានសម្តេចទាំង3 និងឥសរៈជន មួយចំនួនបាន រួមគ្នាកសាងប្រទេស រហូតដល់សព្វថ្ងៃ ពីដំណាក់កាលបែកបាក់ សង្រ្គាម ឈានមករកការរួបរួម មានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ មិនតែប៉ុណ្ណោះធ្វើអោយ ប្រទេសជាតិមានសិទ្ធិស្មើមុខ ស្មើមាត់លើឆាក់ អន្តរជាតិថែមទៀតផង។

ហើយក្នុងនោះ វិស័យកីឡាក្នុងដំណាក់ កាលចុងក្រោយនេះ ក៏កំពុងបោះជំហ៊ាន ទៅមុខយ៉ាងឆាប់រហ័ស ផងដែរ។ លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ដែថា ការរៀបចំអោយ មានការប្រគួតកីឡាថ្ងៃក្រៅពីដើម្បីអបអរសាទរថ្ងៃ7មករា ក៏ដើម្បីជម្រុញ និងលើកទឹកចិត្តដល់យុវជនអោយចូលរួមលេងកីឡា ប្រយោជន៍ដើម្បីសុខភាព សាមគ្គីភាព ដោយធ្វើយ៉ាងកុំអោយពួកគេយកពេលទំនេទៅប្រព្រឹត្តិអំពើ ផ្តេសផ្តាសខុសច្បាប់ បង្កើតបងតូចបងធំ បង្ករអសន្តិសុខដល់ស្រុកភូមិ និងសង្គមជាតិ ។ ជាមួយគ្នានោះលោក ក៏បាននែនាំដល់យុវជន ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ដែលអាចបំផ្លាញ អនាគត់បានគ្រប់ពេល។

បើតាមការបញ្ជាក់ របស់លោក ស៊្រុន ផឹងឡេង គណៈកម្មការរៀបចំការប្រគួតបានអោយដឹងថា ការប្រគួតនេះមានកីឡាករ ចំនួន8ក្រុមមកពី ឃុំនានាក្នុងស្រុកមេមត់ មកប្រគួតគ្នាអស់រយៈពេល6ថ្ងៃ ដើម្បីចំរាញ់យក អ្នកឈ្នះពីចំណាត់ថ្នាក់លេខ 1ដល់លេខ4 ។លោកបន្តថា សម្រាប់ការប្រគួត នេះលេខ1ទទួលបាន ពានមួយ ប្រាក់រង្វាន់លើកទឹកចិត្ត 3លានរៀល រួមទាំងការជួយឧបត្ថម ពីសប្បុរសជននានា បន្ថែមទៀត ។

ជាលទ្ធផលចំណាត់ថ្នាក់លេខ1 បានទៅលើក្រុម ណាឌីន FC និងបានទៅលើក្រុមអាស៊ាន មកពីឃុំមេមត់ដូចគ្នា។